អគ្គីមិនប្រណីលេបត្របាក់ផ្ទះ ១០០ ខ្នងនៅប្រទេសឈីលី

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី12 ខែមករា ឆ្នាំ2022 ម៉ោង 7:11 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ថ្ងៃទី ១១ មករា ឆ្នាំ ២០២២ ទីភ្នាក់ងារព័ត៌មានបរទេសរាយការណ៍ថា មានកើតហេតុអគ្គីឆេះនៅទីប្រជុំជនក្នុងស្រុកអ៊ិកិកេ ភាគខាងជើងប្រទេសឈីលី បានបំផ្លាញផ្ទះយ៉ាងតិច ១០០ ខ្នង ហើយប្រជាជនប្រមាណ ៤០០ នាក់គ្មានទីជម្រក ។ គេមិនទាន់ដឹងពីមូលហេតុនៃអគ្គីនេះនៅឡើយ ។

នេះជាកំហុសមួយ ដែលផ្ទះសាងសង់គ្មានសណ្តាប់ធ្នាប់ មានផ្លូវតូចចង្អៀត មិនអាចឲ្យឡានពន្លត់អគ្គីចូលទៅបាន នេះជាមេរៀនមួយ ដែលអាជ្ញាធរមុននឹងសាងសង់ចេញជារូបរាងជាផ្ទះ ត្រូវចុះពិនិត្ រៀបចំសាងសង់ឲ្យមានសណ្តាប់ធ្នាប់ ។

លោក មិហ្គេល អាំងខេល អភិបាលប្រចាំខេត្តថាម៉ារូហ្គាល់និយាយថា ផ្ទះដែលឆេះទាំងអម្បាលមាណនេះ គឺជាផ្ទះដែល សាងសង់គ្មានការអនុញ្ញាត (អនាធិបតេយ្យ) ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម