មេឃអើយកុំភ្លៀង

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី12 ខែសីហា ឆ្នាំ2022 ម៉ោង 6:55 នាទី ល្ងាច

បង ម៉ារ៉ា៖

រុបភាពនេះមិនមែននៅកម្ពុជាយើងទេ វាជា​រឿង​ថ្មីមួយ​ទៀត ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ជាច្រើន​ចូល​មក​បញ្ចេញ​មតិ កាលពីពេលថ្មីៗនេះ គណនី Tiktok @b.i.r.d1994 បានបង្ហោះទិដ្ឋភាពមួយដែលនាងត្រូវបានគេជួលមកជាអ្នកចាក់ស្រាបៀរនៅឯពិធីជប់លៀងតុចិនមួយកន្លែង ។ ពេលមកដល់ ភ្ញាក់ព្រើត ព្រោះក្រឡេកឃើញបរិយាកាស​ក្នុង​ព្រឹត្តិការណ៍​នេះ ​គឺ​នៅ​វាល​ស្រែ​មួយ ​ដែល​មានរៀប​តុ​ជាជួរនៅលើភ្លឺស្រែ ។

វាជាការរៀបចំមួយប្លែក តែមិនសូវស័ក្តិសមជាកន្លែងពិធីជប់លៀង កន្លែងពិសាភោជនីហាអាពាហ៍ពិពាហ៍ក្តី តែសម្រាប់អ្នកនៅជនបទវាជាការសន្សំសំចៃថវិកាបានច្រើន ដោយមិនចាំបាច់អស់ថ្លៃជួលទីតាំង ថ្លៃធ្វើរោង ដាក់ម៉ាស៊ីនត្រជាក់ ។

បើមនុស្សចេះយោគយល់គ្នា កុំប្រកាន់ថាទីតាំងល្អស័ក្តិសម ឬមិនស័ក្តិសម ព្រោះស៊ីសងលើម្ហូបអាហារផ្ចិតផ្ចង់អនាម័យ និងរសជាតិឆ្ងាញ់ទៅបានហើយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម