មេហ្គេន ព្រះរាជិនីរបស់ព្រះអង្គម្ចាស់ Harry មានគម្រោងឈរឈ្មោះប្រធានាធិបតីអាមេរិក

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី14 ខែមិីនា ឆ្នាំ2021 ម៉ោង 12:30 នាទី ល្ងាច

Meghan Markle ព្រះរាជិនីរបស់ព្រះអង្គម្ចាស់ Harry ត្រូវបានគេនិយាយថា គ្រោងនឹងឈរឈ្មោះសម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក បន្ទាប់ពីការសម្ភាសន៍«ប្រាប់ទាំងអស់» រឿងរ៉ាវរបស់រាជវង្សកំពុងតែបង្កឱ្យមានការភ្ញាក់ផ្អើល ។

សារព័ត៌មាន Dailymail បានដកស្រង់សម្តីសមាជិកសភាអង់គ្លេសនៅថ្ងៃទី ១៣ ខែមីនា ដោយនិយាយថា ព្រះនាងMeghan កំពុងចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រជាធិបតេយ្យជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ដើម្បីត្រៀមយុទ្ធនាការប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២៤ ។

នេះមិនមែនជាលើកទីមួយទេ ដែលមានពាក្យចចាមអារាមលេចអំពីការស្វែងរកមហិច្ឆតានយោបាយរបស់ Meghan ។  កាលពីឆ្នាំមុនមានប្រភពខ្លះបាននិយាយថា មូលហេតុដែល Meghan មិនបានបោះបង់សញ្ជាតិអាមេរិករបស់នាង ទោះបីជានាងបានរៀបការជាមួយព្រះអង្គម្ចាស់ Harry ក៏ដោយ ព្រោះនាងនៅតែចង់មានមហិច្ឆតានយោបាយនៅអាមេរិក ។

ការទស្សន៍ទាយនេះត្រូវបានធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីគូស្វាមីភរិយាព្រះអង្គម្ចាស់ Harry - Meghan បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាមួយនឹងបទសម្ភាសន៍មួយ«ប្រាប់ទាំងអស់» នូវរឿងរ៉ាវរបស់រាជវង្សអង់គ្លេស ។  នៅក្នុងបទសម្ភាសន៍ជាមួយម្ចាស់ក្សត្រី ទូរទស្សន៍អាមេរិកនាង Oprah Winfrey បានចាក់ផ្សាយកាលពីចុងសប្តាហ៍មុន Meghan បានចោទប្រកាន់ក្រុមរាជវង្សអង់គ្លេសថាប្រកាន់ពូជសាសន៍ ហើយថាគ្មាននរណាជួយនាងទេនៅពេលនាងធ្លាក់ខ្លួនក្រៀមក្រំដោយគិតអំពីការធ្វើអត្តឃាត ។

បទសម្ភាសន៍បានទាក់ទាញអ្នកទស្សនាទូរទស្សន៍រាប់លាននាក់ និងនាំឱ្យមានប្រតិកម្មចម្រុះពីមតិសាធារណៈអន្តរជាតិ ។  ខណៈមតិមួយចំនួនបានរិះគន់គូស្វាមីភរិយា Harry – Meghan«ក្បត់» រាជវង្សានុវង្ស អ្នកផ្សេងទៀតបានវាយតម្លៃថាពួកគេមានភាពក្លាហាននៅពេលពួកគេហ៊ាននិយាយចេញពីជ្រុងលាក់នៃរាជវង្សអង់គ្លេស ៕

Theo Sputnik

បកប្រែដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម