ជនជាតិខ្មែរនៅអាល្លឺម៉ង់ ចូលរួមបាតុកម្មគាំទ្រអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី01 ខែមិីនា ឆ្នាំ2022 ម៉ោង 7:04 នាទី ល្ងាច

 

បកប្រែពីសារព័ត៌មានភាសាអាល្លឺម៉ង់

ដោយ ម៉ារ៉ា

កាលពីពេលថ្មីៗនេះ ប្រជាជនគ្រប់សញ្ជាតិរស់នៅក្នុងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងនេះមានជនជាតិខ្មែរផងដែរ បានប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មដ៏ធំនៅក្នុងរដ្ឋធានីប៊ែរឡាំង គាំទ្រប្រទេសអ៊ុយក្រែន ដែលត្រូវចូលឈ្លានពានដោយទាហានរុស្ស៊ី ។

បាតុករគ្រប់ជាតិសាសន៍ប្រមាណ ១០០.០០០ នាក់ បានឈរកាន់បដារ ពាក្យស្លោក នៅមុខក្លោងទ្វារ ប្រាន់ដិនបួកថៅ (Brandenborg Tore) ដែលស្ថានទូតរុស្ស៊ីនៅជិតទីនោះ ។ បដាសរសេរថា «បញ្ឈប់សង្គ្រាមភ្លាម ពូទីន», «យើងជាប្រជាជនពិភពលោក សូមថ្កោលទោសយ៉ាងពេញទំហឹង ចំពោះការចូលឈ្លានពានមកលើជនស៊ីវិលនៅប្រទេសអ៊ុយក្រែន» ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម