ក្រសួងការពារជាតិរបស់អ៊ុយក្រែននិយាយថា ទាហានរុស្ស៊ី មានស្បៀងអាហារ គ្រាប់កាំភ្លើង ប្រេង ត្រឹម ៣ ថ្ងៃទៀត

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី22 ខែមិីនា ឆ្នាំ2022 ម៉ោង 7:20 នាទី ល្ងាច

ក្រសួងការពារជាតិរបស់អ៊ុយក្រែននិយាយថា កងទ័ពរុស្ស៊ីដែលចូលលុកលុយអ៊ុយក្រែន មានស្បៀងអាហារ គ្រាប់កាំភ្លើង និងប្រេងន្ធនៈ ប្រើការបានត្រឹម ៣ ថ្ងៃទៀតប៉ុនណោះ ។

ប្រេងន្ធនៈដែលនៅសល់ប្រើការក្នុងសង្គ្រាមបន្ត នឹងត្រូវដឹកនាំតាមរថយន្តផ្ទុក តែមិនអាចផ្គត់ផ្គង់តាមភាពចាំបាច់របស់កងកម្លាំងបានឡើយ ស្របពេលដែល​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​បង្ហាញ​ថា កងទ័ពរុស្ស៊ីកំពុងប្រឈមមុខនឹងការឈរស្ងៀម ដោយសារតែការឈ្នះមានកំណត់ ។

នៅលើ Twitter ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា កងកម្លាំង​អ៊ុយក្រែន​បន្ត​វាយ​ប្រហារ​ការ​ប៉ុនប៉ង​របស់​រុស្ស៊ី​ដើម្បី​ដណ្តើម​យក​ក្រុង ម៉ារីប៉ូល (Mariupol) ដែល​ជា​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​របស់​ទីក្រុង​រហូត​មក​ដល់​ពេល​នេះ ៕

ពីវេបសាយបរទេស ដោយ ៖ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម