ស្រីលង្កា ៖ ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី នឹងលាចេញពីតំណែងហើយ ក្រោយបាតុករសម្រុកចូលវិមាន និងគេហដ្ឋាន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី10 ខែកក្កដា ឆ្នាំ2022 ម៉ោង 6:17 នាទី ល្ងាច

 

ព្រភពពី bbc/thai/

សូរ្យសែង៖

ទីស្តីការនាយករដ្ឋមន្ត្រីប្រទេសស្រីលង្កាបានថ្លែងថា លោក រ៉ានិល វិគ្រុមស៊ិងហេ នាយករដ្ឋមន្ត្រី ប្រកាសលាលែងពីតំណែង ចំណែកប្រធានសភាឲ្យដឹងដែរថា ប្រធានាធិបតី កូតាបាយ៉ា រ៉ាចប៉ាក់សា នឹងលាចេញពីតំណែងផងដែរនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ នេះ ។

ការប្រកាសលាចេញនេះ ក្រោយពីវិមានប្រធានាធិបតី និងគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋធានីកូឡុំបូ ត្រូវក្រុមបាតុករខឹងសម្បារយ៉ាងខ្លាំង ចូលទៅគ្រប់គ្រង និង ដុតកម្ទេច ។

សកម្មភាពនេះ ជាគោលបំណងចម្បងរបស់ក្រុមបាតុករ ដែលមិនពេញចិត្តមេដឹកនាំរបស់ខ្លួន ដែលនាំប្រទេសធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចអស់រយៈពេល ៧ ទសវត្សរ៍ ៕

ប្រធានាធិបតី កូតា (ខាងឆ្វេង), នាយករដ្ឋមន្ត្រី រ៉ានិល (ខាងស្តាំ)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម