ចូលរួមសោកស្តាយ ទឹកជំនន់វាយប្រហារប្រទេសអូស្ត្រាលី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី08 ខែមិីនា ឆ្នាំ2022 ម៉ោង 4:43 នាទី ល្ងាច

អត្ថបទ ម៉ារ៉ា៖

រហូតមកដល់នឹងពេលនេះ មានអ្នកបាត់បង់ជីវិត ២០ នាក់ហើយ ពីគ្រោះទឹកជំនន់ដ៏ធំនៅទូទាំងឆ្នេរភាគខាងកើត ប្រទេសអូស្ត្រាលី ក្នុងរដ្ឋញូវសៅវ៉េល ដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ ២៤ ម៉ោង ក្នុងកម្ពស់ ១២០ មីល្លិម៉ែត្រ, មនុស្ស ៦០.០០០ នាក់ត្រូវជម្លៀស ផ្លូវគមនាគមន៍ត្រូវលិច និងខូចខាតទ្រព្យសម្បត្តិក្រាស់ក្រែល ។

ភ្លៀងក៏មានធ្លាក់នៅទូទាំងទីក្រុងស៊ីដនីដែលមានកម្ពស់ ២០០ មីល្លិម៉ែត្រ កាលពីព្រឹកថ្ងៃច័ន្ទ ទី ៧ មីនា ។ ប្រជាជន ៥ លាននាក់រស់នៅក្នុងទីក្រុងស៊ីដនី ត្រូវអាជ្ញាធរចេញបញ្ជា បើមិនចាំបាច់កុំធ្វើដំណើរទៅណា ៕


 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម