សេលេនស្គី ដកចិត្ត មិនសុំជាសមាជិកណាតូទៀតទេ! ខ្ញុំចិត្តត្រជាក់ហើយ ចំពោះសំណួរមួយរយៈមកនេះ បន្ទាប់ពីយើងដឹង  

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី09 ខែមិីនា ឆ្នាំ2022 ម៉ោង 8:47 នាទី ល្ងាច

 

 

ពី AFP ដោយ សូរ្យរិទ្ធ៖

ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ សេលេនស្គី និយាយថា គាត់លែងបង្ខំចិត្តអ៊ុយក្រែន ចង់ជាសមាជិកណាតូទៀតហើយ បញ្ហារសើបគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលរុស្ស៊ី បង្ហាញ«លេស»ត្រឹមត្រូវចំពោះការលុកលុយទៅលើអ្នកជិតខាងអឺរ៉ុបរបស់ខ្លួន ។

ក្នុង​ការ​ឆ្លើយ​តប​មួយ​ផ្សេង​ទៀត ​ដែល​មាន​គោល​បំណង​កាត់​បន្ថយ​កំហឹង​របស់​ក្រុង​ម៉ូស្គូ លោក សេលេនស្គី បាន​និយាយ​ថា ​លោក​បាន​បើក​ចំហ «ការសម្រុះសម្រល» លើបញ្ហានៃក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីពីរ (ដូណេស និង លូហានស៍) ដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះបានទទួលស្គាល់ថាជារដ្ឋឯករាជ្យ ។

«ខ្ញុំចិត្តត្រជាក់ហើយ ចំពោះសំណួរមួយរយៈមកនេះ បន្ទាប់ពីយើងដឹង ។ លោក សេលេនស្គី បានប្រាប់ ABC News ថា ណាតូមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីទទួលយកអ៊ុយក្រែនទេ «សម្ព័ន្ធមិត្តខ្លាចអ្វីៗទាំងអស់ ចំពោះការប្រឈមមុខគ្នាដ៏ចម្រូងចម្រាស និងគួរឱ្យភ័យខ្លាចជាមួយរុស្ស៊ី» ។ ចង់សំដៅ​ទៅ​លើ​សមាជិកភាព​ណាតូ សេលេនស្គី បាននិយាយតាមរយៈអ្នកបកប្រែថា គាត់មិនចង់ធ្វើជាប្រធានាធិបតីនៃប្រទេសដែលត្រូវលុតជង្គង់សុំទាននរណាម្នាក់នោះទេ ។

រុស្ស៊ី​បាន​និយាយ​ថា ខ្លួន​មិន​ចង់​ឲ្យប្រទេស​ជិត​ខាង​ដូចអ៊ុយក្រែនចូល​ជា​សមាជិក​ណាតូ​ទេ សម្ព័ន្ធអាត្លង់ទិកដែលបង្កើតឡើងនៅដើមសង្រ្គាមត្រជាក់ ដើម្បីការពារអឺរ៉ុបពីសហភាពសូវៀត ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សម្ព័ន្ធភាពនេះបានពង្រីកទឹកដីរបស់ខ្លួនទៅភាគខាងកើតកាន់តែច្រើនឡើង គ្របដណ្តប់គ្រប់បណ្តាប្រទេសអតីតសហភាពសូវៀត ដែល​បាន​បង្ក​ការ​ខឹងសម្បារ​ពី​រុស្ស៊ី ។ រុស្ស៊ី​មើល​ឃើញ​ការ​ពង្រីក​ទឹកដី​របស់​ណាតូ​ថា ​ជា​ការ​គំរាមកំហែង វាដូចជាការដាក់កងទ័ពសម្ព័ន្ធមិត្តណាតូនៅលើមាត់ទ្វាររបស់ខ្លួន ។

ពេលនេះ ពូទីន ត្រូវការឲ្យអ៊ុយក្រែនទទួលស្គាល់តំបន់ទាំងពីរជារដ្ឋអធិបតេយ្យ និងរដ្ឋឯករាជ្យ ។

នៅពេលសួរពាក់ព័ន្ធការទាមទាររបស់រុស្ស៊ីនេះ  លោក សេលេនស្គី ប្រាប់ថា គាត់បើកចិត្តទូលាយសម្រាប់ការចរចា «ខ្ញុំកំពុងនិយាយដល់ការធានាសន្តិសុខ» ។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា តំបន់ទាំង​ពីរនោះ «មិន​ត្រូវ​បាន​អ្នក​ណា​ម្នាក់​គាំទ្រ​ទេ លើក​លែង​តែ​រុស្ស៊ី ពួកគេជាសាធារណរដ្ឋក្លែងក្លាយ ប៉ុន្តែ​យើង​អាច​ជជែក​គ្នា​ និង​ធ្វើ​ការ​សម្រុះសម្រួល​គ្នា​អំពី​ដែន​ដី​ទាំង​នេះដែល​នឹង​បន្ត​រស់​នៅ» បន្តទៅទៀត។

«នេះ​ជា​ឱសានវាទ​មួយ​ទៀត ហើយ​យើង​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ឱសានវាទ​ទេ អ្វី​ដែល​លោក​ប្រធានាធិបតី ​ពូទីន ​ត្រូវ​ធ្វើ​គឺ​ចាប់​ផ្តើម​និយាយ​ហើយ​ចាប់​ផ្តើម​ចរចា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម