វេទិកាប្រឆាំងអំពើពុករលួយ និងសុចរិតភាពសកលឆ្នាំ 2024

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី16 ខែមករា ឆ្នាំ2024 ម៉ោង 6:07 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

       ផេកផ្លូវការរបស់ OECD បានចេញផ្សាយអត្ថបទដំណឹងមួយ ស្តីពី «វេទិកាប្រឆាំងអំពើពុករលួយ និង​សុចរិតភាព​សកលឆ្នាំ 2024 (2024 Global Anti-Corruption & Integrity Forum)» ដែលបើកធ្វើ​ឡើង​នៅថ្ងៃទី 26-27 ខែមីនា ឆ្នាំ 2024 នៅមជ្ឈមណ្ឌលសន្និសីទ OECD នាទីក្រុងប៉ារីស។

    ខ្លឹមសារឲ្យដឹងថា លទ្ធិប្រជាធិបតេយ្យស្ថិតនៅក្រោមសម្ពាធខាងក្នុង និងខាងក្រៅដែលមិនធ្លាប់មានពីមុនមក ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាព គឺមានសារៈសំខាន់ជាងពេលណាទាំងអស់។ ការគំរាមកំហែងនៃការជ្រៀតជ្រែកពីបរទេស ការកើនឡើងនៃបញ្ញាសិប្បនិមិត្ត(AI) ល្បឿននិងទំហំនៃការប្រែប្រួលអាកាសធាតុ កំពុងបង្កឱ្យមានហានិភ័យនៃអំពើពុករលួយថ្មី និងការបង្កើនសម្ពាធលើក្របខ័ណ្ឌសុចរិតភាព។ ការពង្រឹងក្របខណ្ឌទាំងនេះមានសារៈសំខាន់ណាស់ក្នុងការគាំទ្ររដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកប ដោយប្រសិទ្ធភាព និងបង្កើតលទ្ធផលល្អបំផុតសម្រាប់សាធារណជន។

      វេទិកាប្រឆាំងអំពើពុករលួយ និងសុចរិតភាពសកលឆ្នាំ 2024 OECD នេះ នឹងប្រមូលផ្តុំមេដឹកនាំមកពីជុំវិញពិភពលោក ដើម្បីចែករំលែកការគិត ការយល់ដឹង និងភស្តុតាងថ្មីៗ ព្រមទាំងដើម្បីស្វែងយល់ពីរបៀបដែលគោលនយោបាយប្រឆាំងអំពើពុករលួយ និងក្របខ័ណ្ឌសុចរិតភាពអាចបង្កើនសមត្ថភាពរបស់យើងក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលអនាគតដែលលទ្ធិប្រជាធិបតេយ្យរបស់យើងប្រឈមមុខ ហើយក៏ជាការប្រារព្ធខួបលើកទី 25 នៃអនុសញ្ញាប្រឆាំងការស៊ីសំណូក ដែលជាមូលដ្ឋានគ្រឹះក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយជាសាកល និងជាកត្តាជំរុញសម្រាប់ការផ្លាស់ប្តូរគោលនយោបាយ ។ នេះជា «ការរចនាអនាគតរបស់យើងដោយសុចរិតភាព»


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម