សូមពលរដ្ឋខ្មែរនៅប្រទេសថៃ ចៀសវាងចូលរួម ឬទៅជិតក្រុមបាតុកម្ម ដែលនឹងធ្វើនៅថ្ងៃទី ២៨ ខែមិថុនា ដោយប៉ូលិសថៃនឹងតាមឃ្លាំមើលជនទីបី និងពលរដ្ឋកម្ពុជា បង្កចលាចល ឬប្រើហឹង្សា

នយោបាយថ្ងៃអង្គារ៍ ទី24 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:31 នាទី ល្ងាច

ការិយាល័យ​ប៉ូលិស​ក្រុងបាងកក ​បាន​បើក​កិច្ចប្រជុំមួយនៅរសៀលថ្ងៃនេះ (២៤ មិថុនា) រកវិធានការទប់ទល់ជាមួយ​ក្រុមបាតុករឈ្មោះ ផាឡាំងផែនឌិន ដែល​នឹង​ប្រមូល​ផ្តុំ​គ្នា​នៅ​ថ្ងៃ​ទី ២៨ ខែ​មិថុនា នៅ​វិមានអនុស្សាវរីយ​ឆៃសមរភូមិ ។ ប៉ូលិសស៊ើបអង្កេត មិនទាន់ប្រទះឃើញភាគីទីបីប៉ុនប៉ងបង្កចលាចល តែប៉ូលិសបញ្ជាក់ថា នឹងមិនធ្វេសប្រហែសទេ ព្រោះអាចមានក្រុមបង្កហឹង្សានាពេលកន្លងមក ហើយពួកគេកំពុងតាមឃ្លាំមើលពលរដ្ឋខ្មែរដែលអាចចូលរួមបាតុកម្មជាមួយ ។ គេប៉ាន់ស្មានថា ចំនួនមនុស្សនឹងមកជួបជុំគ្នា មានប្រហែល ៣.០០០នាក់ ប៉ុន្តែគេជឿថា អាចមានច្រើនជាងនេះដែលនឹងធ្វើដំណើរមកពីខេត្តផ្សេងៗ

កម្លាំងប៉ូលិស នឹងឃ្លាំមើលយ៉ាងដិតដល់ចំពោះប្រជាពលរដ្ឋដែលចូលក្នុងតំបន់នេះ ដោយបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអាវុធ និងកាបូប និងតាមឃ្លាំមើលពលរដ្ឋខ្មែរដែលអាចចូលរួមបាតុកម្មដោយហេតុផលសុវត្ថិភាព ប៉ុន្តែព័ត៌មានលម្អិតមិនទាន់អាចបង្ហាញបាននៅឡើយ ៕

ដោយ Bong SoRith


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម