កាសែតបរទេសសង្ស័យឥរិយាបថ​អង្គុយ​របស់ ​ពូ​ទីន ប្លែក ថាហេតុអ្វីយក​ដៃកាន់គែម​តុ​គ្រប់ពេល​ ?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី25 ខែមេសា ឆ្នាំ2022 ម៉ោង 6:30 នាទី ល្ងាច

Russian Presidential Press Service/Kremlin/Handout via REUTERS

 

ប្រភព posttoday

ដោយ សូរ្យសែង

កាសែតអង់គ្លេស The Metro និង The Sun បាននាំគ្នាអង្កេតពីស្ថានភាពសុខភាពរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីទូរទស្សន៍រុស្ស៊ីបានចេញផ្សាយវីដេអូ និងរូបភាពរបស់លោក ពូទីន កំពុងពិភាក្សាពីការរំដោះទីក្រុង Mariupol របស់អ៊ុយក្រែន ជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ។

វីដេអូឃ្លីបបង្ហាញលោក ពូទីន អង្គុយលើកៅអី ផ្ទៃមុខរបស់គាត់ហើម មើលទៅហាក់ដូចជាគ្មានកម្លាំង គាត់បានប្រើដៃស្តាំរបស់គាត់សង្កត់លើគែមតុក្នុងរបៀបមួយ ដែលមេដៃរបស់គាត់ស្ថិតនៅលើតុ ហើយម្រាមដៃទាំងបួនប្រឹងទប់នៅក្រោមតុពេញមួយការសន្ទនាចំនួន ១២ នាទី ហាក់ដូចជាកំពុងព្យាយាមប្រើតុជាមូលដ្ឋានដើម្បីទប់ខ្លួនគាត់ឱ្យនឹង ។

Russian Presidential Press Service/Kremlin/Handout via REUTERS

ការ​បង្ហាញ​ខ្លួន​ទាំង​នេះ​បាន​បង្កើន​ការ​សង្ស័យ​អំពី​សុខភាព​របស់​លោក ​ពូទីន ខណៈដែលលោក សយហ្គូ ដែល​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​មាន​បញ្ហា​សុខភាព ឬ​អាច​នឹង​រង​ការ​ខ្វែង​គំនិត​គ្នា​ជុំវិញ​សង្រ្គាម​នៅ​អ៊ុយក្រែន ។

The Metro រាយការណ៍ថា លោក Anders Aslund សេដ្ឋវិទូ និងជាអតីតទីប្រឹក្សាស៊ុយអែដប្រចាំនៅរុស្ស៊ី និងអ៊ុយក្រែន បាននិយាយថា លោក ពូទីន និង លោក សយហ្គូ មើលទៅ គាត់ទាំងពីរហាក់​ស្លេកស្លាំង ហើយ​មិនសូវ​មាន​សុខភាព​ល្អ ។

សាស្ត្រាចារ្យ អេរិក បឺស៊ី (Eric Bucy) អ្នកជំនាញខាងភាសាកាយវិការ នៅសាកលវិទ្យាល័យ Texas Tech បានប្រាប់ The Sun ថា «លោក ពូទីន មើលទៅទន់ខ្សោយគួរឱ្យភ្ញាក់ផ្អើល បើប្រៀបធៀបទៅនឹងបុរសដែលយើងបានឃើញកាល ពី ២-៣ ឆ្នាំមុន» ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម