សាហាវជាងកូវីដទៅទៀត ទូទាំងពិភពលោក ក្នុងមួយនាទីស្លាប់ ១១ នាក់ដោយសារភាពអត់ឃ្លាន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី11 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:13 នាទី ល្ងាច

ពីវេបសាយ thairath

ដោយ សូរ្យរិទ្ធ៖

អង្គការមនុស្សធម៌ Oxfam បានផ្សព្វផ្សាយទិន្នន័យក្នុងរបាយការណ៍ «The Hunger Virus Multiplies» កាលពីថ្ងៃទី ៨ ខែកក្កដា ឲ្យដឹងថា មានមនុស្សក្នុងទូទាំងពិភពលោក បានស្លាប់ដោយសារគ្រោះទុរ្ភិក្សចំនួន ១១ នាក់ក្នុងមួយនាទី កើនឡើង ៦ ដងពីឆ្នាំកន្លងទៅ ហើយវាច្រើនជាងអត្រាការស្លាប់ពីកូវីដ-១៩ប្រមាណ ៧ នាក់ក្នុងមួយនាទី ។

ក្នុងរបាយការណ៍ឲ្យដឹងទៀតថា ពេលនេះមនុស្ស ៥៥ លាននាក់ទូទាំងពិភពលោក ប្រឈមនឹងអសន្តិសុខស្បៀងក្នុងកម្រិតធ្ងន់ធ្ងរ និងកើនឡើងប្រហែល ២០ លាននាក់ពីឆ្នាំមុន ដោយសារការឡើងកម្តៅផែនដី និងផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ធ្វើឲ្យតម្លៃអាហារឡើងថ្លៃ ៤០% ដែលជាអត្រាខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ខណៈពេលដែលសង្គ្រាម និងជម្លោះពាសពេញតំបន់ ជាបុព្វហេតុចម្បងនៃភាពអត់ឃ្លានដែលស្មើនឹង ២ ភាគ ៣ នៃការស្លាប់ដោយអត់ឃ្លានទូទាំងពិភពលោក ។ ប្រទេសដែលហែកហួរដោយសង្រ្គាម ដូចជា អាហ្គានីស្ថាន អេត្យូពី ស៊ូដង់ខាងត្បូង ស៊ីរី និង យេម៉ែន សុទ្ធតែស្ថិតក្នុងវិបត្តិអត់ឃ្លានដ៏អាក្រក់បំផុតនៅលើពិភពលោកយើងនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម