អ៊ីរ៉ង់បង្ហាញដ្រូន ១០០ គ្រឿងនៅមូលដ្ឋានក្រោមដីជម្រៅរាប់រយម៉ែត្រ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី29 ខែឩសភា ឆ្នាំ2022 ម៉ោង 7:18 នាទី ល្ងាច

ដោយ សូរ្យសែង៖

ស្ថានីយទូរសទស្សន៍របស់រដ្ឋផ្សាយថា ដ្រូនប្រមាណ ១០០ គ្រឿងរបស់យោធា ស្ថិតនៅមូលដ្ឋានក្រោមដី នៃជើងភ្នំ ហ្សារ៉ូស (Zagros) មានទាំងដ្រូនជំនាន់ Ababil-5 ដែលដំឡើងមីស៊ីល Qaem-9 ដែលជាដ្រូនផលិតក្នុងប្រទេសអ៊ីរ៉ង់ ដូចទម្រង់ដ្រូន Hellfire របស់សហរដ្ឋអាមេរិកសម្រាប់វាយប្រហារពីលើអាកាសមកក្រោមដី ។

ដ្រូនរបស់កងកម្លាំងសាធារណរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ង់ គឺជាកងកម្លាំងមានឥទ្ធិពលបំផុតនៅក្នុងភូមិភាគមជ្ឈិមបូព៌ា ។ លោក អាប់ឌុល រ៉ាហ៊ីម មូសាវី មេបញ្ជាការកងទ័ពអ៊ីរ៉ង់និយាយថា កងទ័ពរបស់យើងមានលទ្ធភាពអភិវឌ្ឍដ្រូនជានិច្ច ។

នៅក្នុងរូបភាពបានបង្ហាញឲ្យឃើញ នូវដ្រូនជាច្រើនគ្រឿង ដែលតម្រៀបទុកនៅក្នុងរូងក្រោមដី អាចមានជម្រៅរាប់រយម៉ែត្រឯណោះ ៕

 (Iranian Army/WANA (West Asia News Agency)/Handout via REUTERS)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល

សុនខសេតវិមាន
សុនខសេតវិមាន
3 ឆ្នាំមុន

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម