អីយ៉ា កូវីដ-១៩ នៅកូរ៉េខាងត្បូងផ្ទុះទៀតហើយ ក្នុងមួយថ្ងៃ ជិត ៤ម៉ឺននាក់!

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី14 ខែកក្កដា ឆ្នាំ2022 ម៉ោង 8:05 នាទី ល្ងាច

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី ១៤ កក្កដានេះថា មានអ្នកឆ្លងមេរោគកូវីដ-១៩ ក្នុងមួយថ្ងៃ (២៤ម៉ោង) មានចំនួន ៣៩.១៩៦ នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបមាន ១៨.៦៤១.២៧៨ នាក់ ។

តួលេខចុងក្រោយបំផុត គឺច្រើនជាងទ្វេដងនៃតួលេខកាលពីសប្តាហ៍មុនដែលមានអ្នកឆ្លងត្រឹម ១៨.៥១១ នាក់ ប្រភេទអូមីក្រុង BA.5

កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូងបានឈានចូលរលកថ្មីនៃការផ្ទុះឡើង ហើយBA.5 នឹងក្លាយទៅជាមេរោគឆ្លងច្រើនបំផុតក្នុងប្រទេសកូរ៉េខាងត្បូងឆាប់ៗនេះ វាមានចំនួន 35% នៃករណីកើនឡើងពី ២៨.២% កាលពីសប្តាហ៍មុន ៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយ កាលពីថ្ងៃទី ១៣ កក្កដា ជូនជនរួមជាតិ ឲ្យប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលជាថ្មី ហើយឲ្យអនុវត្ត «៣កុំ ៣ការពារ» កាត់បន្ថយការប្រមូលផ្តុំ និងបានអំពាវនាវពលរដ្ឋខ្មែរ អញ្ជើញទៅចាក់វ៉ាក់សាំងឲ្យគ្រប់ដូស ដើម្បីការពារជំងឺឲ្យមានប្រសិទ្ធភាព ៕

អត្ថបទ សាវុឌ្ឋ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម