ជាច្រើនឆ្នាំមកហើយ​ ប្រទេសម៉ាឡេស៊ីមិនដែលជួបទឹកជំនន់ដ៏កាចសាហាវបែបនេះ

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី20 ខែធ្នូ ឆ្នាំ2021 ម៉ោង 9:04 នាទី ល្ងាច

នេះជាគ្រោះធម្មជាតិវាយប្រហារដ៏កាចសាហាវ ជាមូលហេតុបម្រែបម្រួលអាកាសធាតុ (ពិភពលោកឡើងកម្តៅ) ដែលពិភពលោកកំពុងយកចិត្តទុកដាក់... វាមិនមែនជាការលុបបឹង អូរ ដូចមាត់មនុស្សថាឲ្យរួចពីមាត់ ។

នេះជាឧប្បត្តិហេតុធម្មជាតិដ៏សាហាវមិនធ្លាប់មាននៅក្នុងប្រទេសមាឡេស៊ី ជាច្រើនឆ្នាំមកហើយ ដែលមានទឹកជំនន់ បង្កដោយទឹកភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃកន្លងមក ក្នុង ៨ រដ្ឋ ដោយឡែករដ្ឋស្លាំងង៉រ ដែលព័ទ្ធជុំវិញទីក្រុងកួឡាឡាំពួ មានទន្លេ ១១ ខ្សែ បាន​ហៀរ​ច្រាំង​ និងធ្លាយរបាំងទឹក។

ក្បួនរថភ្លើងជាច្រើនខ្សែ រថយន្តបឺសក្នុងទីក្រុងគួឡាឡាំពួ រាជធានីរបស់ប្រទេសម៉ាឡេស៊ីត្រូវផ្អាក និងបានជម្លៀសពលរដ្ឋជាង ២២.០០០ នាក់ចេញពីតំបន់លិចទឹក រួមទាំងការខូចខាតសម្បត្តិមហាសាល និងជីវិតមនុស្សរាប់សិបនាក់៕

ដោយ សាវុឌ្ឍ

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម