ព្រៃអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីល បាត់បង់ ១៨ ដើមក្នុងមួយវិនាទី

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី19 ខែកក្កដា ឆ្នាំ2022 ម៉ោង 7:25 នាទី ល្ងាច

ទិន្នន័យ​ផ្កាយរណប​បង្ហាញ​ថា​ ព្រៃអាម៉ាហ្សូននៅក្នុងប្រទេសប្រេស៊ីល បានបាត់បង់ដើមឈើជាមធ្យម ១៨ ដើមក្នុងមួយ​វិនាទី ក្នុងការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០២១ និងធ្វើឲ្យបរិមាណព្រៃឈើដែលត្រូវបានកាប់បំផ្លាញនៅក្នុងប្រទេសប្រេស៊ីលកើនឡើង ២០% ក្នុងឆ្នាំដដែល ។

របាយការណ៍របស់ Mapbiomas ផ្សាយថា ប្រេស៊ីលនឹងបាត់បង់ប្រហែល ១៦.៥៥៧ គីឡូម៉ែត្រការ៉េ ឬ ១០.៣១២.៥០០ ហិកតាក្នុងឆ្នាំ ២០២១ ដែលជាផ្ទៃដីធំជាងអៀរឡង់ខាងជើង និងបាត់បង់ព្រៃឈើជាង ១៣.៧៨៩ គីឡូម៉ែត្រក្រឡាក្នុងឆ្នាំ ២០២០ ឬកើនឡើង ២.៧៦៨ គីឡូម៉ែត្រការ៉េ ។

ជិត ៦០% នៃព្រៃឈើដែលត្រូវបំផ្លាញក្នុងឆ្នាំ ២០២១ គឺនៅក្នុងអាម៉ាហ្សូន (Amazon) ដែលជាព្រៃត្រូពិចធំបំផុតនៅលើពិភពលោក មានតែនៅក្នុងព្រៃអាម៉ាហ្សូនតែមួយ មានការកាប់បំផ្លាញព្រៃឈើចំនួន ៦៩៧.៥ រ៉ៃក្នុងមួយម៉ោង ឬ ១១.៨៧៥ រ៉ៃក្នុងមួយនាទី ដែលស្មើនឹង ១៨ ដើមក្នុងមួយវិនាទី។

មូលហេតុ​ចម្បង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ គឺ​មក​ពី​ការ​កាប់​ឆ្ការ​ដី​ធ្វើ​កសិកម្ម មានចំនួន ៩៧% បន្ទាប់មកដោយការជីកយករ៉ែខុសច្បាប់ជាកត្តាសំខាន់មួយទៀតផងដែរ ។

ក្នុងអំឡុងពេលបីឆ្នាំដែលលោក ចាអ៊ី បុលសូណារ៉ូ (Jair Bolsonaro) ឡើងកាន់តំណែងជាប្រធានាធិបតី ព្រៃឈើ ប្រហែល ៤២.០០០ គីឡូម៉ែត្រក្រឡាក្នុងប្រទេសប្រេស៊ីលត្រូវបានបាត់បង់ កើនឡើង ៧៥% បើប្រៀបធៀបនឹងទសវត្សរ៍មុនៗ ។ ក្រុមអ្នកបរិស្ថានបានចោទប្រកាន់លោក បុលសូណារ៉ូ ថាបានគាំទ្រការកាប់បំផ្លាញព្រៃឈើដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងធ្វើឱ្យភ្នាក់ងារស្រាវជ្រាវ និងការពារព្រៃឈើចុះខ្សោយ ៕

បកប្រែពី Matichun

ដោយ ម៉ារ៉ា

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម