កាលពី ១០៣ ឆ្នាំមុន មានជំងឺផ្តាសាយធំអេស្ប៉ាញ បច្ចុប្បន្នកូវីដ-១៩ តើមួយណាសាហាវជាង ?

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី29 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:07 នាទី ល្ងាច

ពីវេបសាយ springnews

ដោយ ពិសិទ្ធ៖

ពីវេបសាយ worldometers.info ផ្សព្វផ្សាយថា មេរោគកូវីដ-១៩ បានធ្វើឲ្យពលរដ្ឋអាមេរិកាំងបាត់បង់ជីវិតច្រើនប្រមាណ ៧ សែននាក់ ច្រើនជាងចំនួនជំងឺផ្តាសាយធំអេស្ប៉ាញ (Spainish Flu) កាលពី ១០៣ ឆ្នាំមុន (១៩១៨-១៩១៩) ដោយលើកនោះបាត់ជីវិតចំនួ ៦៧៥.០០០ នាក់ ។

លោកស្រី អែន ម៉ារី ឃីមបល សាស្ត្រាចារ្យខាងរោគរាតត្បាតនៃសកលវិទ្យាល័យវ័រស៊ីងតុនមានប្រសាសន៍ថា ជំងឺផ្តាសាយធំអេស្ប៉ាញកាលពី ១០៣ ឆ្នាំមុន ធ្វើឲ្យមនុស្សនៅទូទាំងពីភពលោកបាត់បង់ជីវិត ៥០ លាននាក់ រីឯកូវីដ-១៩ បច្ចុប្បន្នស្លាប់មកទល់ឥឡូវមានចំនួន ៤.៧២២.៧៥០ នាក់ ។

មេរោគផ្តាយសាយទាំងពីរមានចំណុចខុសគ្នា កូវីដ-១៩ (ផ្តាសាយបច្ចុប្បន្ន) មានឥទ្ធពលទៅលើកុមារ និងមនុស្សអាយុច្រើន ចំណែកផ្តាសាយធំអេស្ប៉ាញ អ្នកដែលបាត់បង់ជីវិតច្រើនបំផុត គឺវ័យជំទង់ ។

ជំងឺផ្តាសាយធំអេស្ប៉ាញ បានបន្តមកបំប្លែងខ្លួន ក្លាយជាផ្តាសាយ H1N1 តែឥឡូវវាក្លាយជាមេរោគផ្តាសាយធំតាមរដូវកាលប៉ុនណោះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម