ប្រជាជនហុងហ្គារីរាប់ពាន់នាក់ ប្រឆាំងតវ៉ានឹងការបង្កើតមហាវិទ្យាល័យចិន

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី07 ខែមិថុនា ឆ្នាំ2021 ម៉ោង 7:35 នាទី ល្ងាច

ប្រជាជនហុងគ្រីរាប់ពាន់នាក់កាលពីថ្ងៃសៅរ៍ ទី ៤ មិថុនា បានធ្វើការតវ៉ាប្រឆាំងនឹងការបង្កើតសាកលវិទ្យាល័យហ៊្វូដាន់របស់ចិន នៅទីប្រជុំជន នៃទីក្រុងប៊ុយដាប៉េស (Budapest) ដោយអ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចប្រឆាំង បាននិយាយថាគម្រោងនេះខ្វះតម្លាភាព, អ្នកខ្លះកាន់បដាសរសេរថា«ឧទ្ទាម» ។

គូប្រជែងសេរីនិយមរបស់នាយករដ្ឋមន្រ្តីហុងគ្រី គឺលោក Victor Orban បានចោទប្រកាន់គាត់ថា ជាមនុស្សជិតស្និទ្ធនឹងរដ្ឋាភិបាលចិន ហើយខ្លាចថា សាកលវិទ្យាល័យនានានឹងបន្ទាបគុណភាពអប់រំឧត្តមសិក្សា ហើយជួយទីក្រុងប៉េកាំងបង្កើនឥទ្ធិពលរបស់ខ្លួននៅហុងគ្រី និងសហភាពអឺរ៉ុប ។

និស្សិតម្នាក់ក្នុងចំណោមនិស្សិតជាច្រើនដែលបាននិយាយស្រែកថា« ខ្ញុំមិនយល់ស្របនឹងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិនទេ យើងគួរតែកែលំអសាកលវិទ្យាល័យផ្ទាល់ខ្លួនរបស់យើង ជំនួសឱ្យការកសាងសាកលវិទ្យាល័យរបស់ចិន» ។

រដ្ឋាភិបាលហុងគ្រីបានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យហ្វ៊ូដាន់ តាំងពីខែមេសា ដើម្បីបង្កើតទីស្នាក់ការនៅទីក្រុង Budapest រួមដល់ផែនការសាងសង់អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតនៅទីនោះផង ដោយអះអាងថា សកលវិទ្យាល័យនេះលំដាប់ពិភពលោក ក្នុងគោលបំណងដើម្បី«ឱ្យនិស្សិតរៀនសូត្រពីអ្វីដែលល្អបំផុត» ។

អ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចប្រឆាំង បានរិះគន់អ្វីដែលពួកគេនិយាយថា ជាការចំណាយខ្ពស់នៃគម្រោងនិងកង្វះតម្លាភាព ៕

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម