សង្គមពិភពលោក ៖ យុទ្ធសាស្ត្រអាមេរិក នឹងប៉ះយុទ្ធសិល្ប៍ចិន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី08 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 2:01 នាទី ល្ងាច

ដោយ សូរ្យសែង៖ 

ប្រទេសហ្វីលីពីនមានយុទ្ធសាស្ត្រថ្មីជាមួយសហរដ្ឋអាមេរិក គឺផ្តល់សិទ្ធិឲ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធាចំនួន ៤ កន្លែង ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរកាលពីឆ្នាំ 2014 ។ ១. អនុញ្ញាតឱ្យមានសមយុទ្ធយោធារួមគ្នា ២. ការដាក់ទីតាំងជាមុននៃឧបករណ៍សម្ភារៈ និងបង្កើតអ្វីដែលបង្កភាពងាយស្រួលផ្សេងៗ ប៉ុន្តែហាមសហរដ្ឋអាមេរិក «បង្កើតមូលដ្ឋានយោធាអចិន្ត្រៃយ៍» នៅលើទឹកដីប្រទេសហ្វីលីពីន។

ក្នុងការប្រកាសកិច្ចព្រមព្រៀង ដែល​ធ្វើ​ឱ្យ​តំបន់​ស្ថិត​ក្រោម​កិច្ចព្រមព្រៀង EDCA មានទាំងអស់ ៩ ​កន្លែង ​ តែភាគី​ទាំង​ពីរ​មិន​បាន​បញ្ជាក់​លម្អិតឡើយ តើមូលដ្ឋានទ័ពថ្មីនឹងស្ថិតនៅទីណា? មូលហេតុ​គឺ​ពួកគេ​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល។

នៅក្នុងឆ្នាំកន្លង អតីតមេបញ្ជាការកងទ័ពហ្វីលីពីនប្រាប់ថា កាលពីឆ្នាំមុន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្នើ​សុំ​ចូល​ទៅ​កាន់​តំបន់លូហ្សុន (Luzon) ដែលនៅជិតបំផុតជាមួយកោះតៃវ៉ាន់ និងកោះប៉ាឡាវ៉ាន់ (Palawan) ក្បែរកោះស្ព្រាតលី តំបន់ជម្លោះយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូង ។

ខណៈលោក Gregory Poling អ្នកជំនាញអាស៊ីអាគ្នេយ៍ យោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិយាយថា មូលដ្ឋានទ័ពទាំងនោះនឹងនៅក្នុង «មូលដ្ឋានយុទ្ធសាស្ត្រ» ហើយទំនងជារួមបញ្ចូលមូលដ្ឋានទ័ពជើងទឹក និងកងម៉ារីនផង ។

ក្នុងបណ្តាប្រទេសសម្ព័ន្ធមិត្តនៃសន្ធិសញ្ញារបស់សហរដ្ឋអាមេរិកទាំង ៥ ប្រទេស គឺ អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ហ្វីលីពីន និង ថៃ មានតែប្រទេសហ្វីលីពីនមួយទេ ដែលនៅជិតកោះតៃវ៉ាន់បំផុត ដែលមូលដ្ឋានភាគខាងជើងបំផុតរបស់កោះលូហ្សុន មានចម្ងាយពីកោះតៃវ៉ាន់ត្រឹម ២០០ គីឡូម៉ែត្រប៉ុណ្ណោះ ។

ងាកមកចិនវិញ​និយាយ​ថា ការ​ចូលដំណើរ​ការ​របស់​អាមេរិក​កាន់​តែ​ច្រើន​ទៅ​កាន់​មូលដ្ឋាន​យោធាក្នុង​ហ្វីលីពីន ​នឹងបំផ្លាញស្ថិរភាពក្នុងតំបន់ និងបង្កើនភាពតានតឹងកាន់តែខ្លាំង ។

លោក Poling បាន​និយាយ​ថា វា​ពិបាក​សម្រាប់​រដ្ឋាភិបាល​ក្រុង​ម៉ានីល ដើម្បីរក្សាអព្យាក្រឹតភាពក្នុងជម្លោះតៃវ៉ាន់ ដោយសារតែភាពជិតស្និទ្ធ និងកាតព្វកិច្ចសន្ធិសញ្ញារបស់ខ្លួនចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ។ ប្រជាជនហ្វីលីពីនប្រហែល 150,000 នាក់ដែលរស់នៅលើកោះនេះក៏អាចប្រឈមនឹងហានិភ័យពីការវាយប្រហាររបស់ចិនផងដែរ ពីព្រោះនៅជិតចិន។

លើសពីនេះ លោក Poling បានបន្ថែមថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រៀមបែងចែកទឹកប្រាក់បន្ថែមចំនួន ៨២ លានដុល្លារ ដើម្បីវិនិយោគក្នុងការអភិវឌ្ឍមូលដ្ឋានយោធានិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានយោធាក្រោម EDCA ។

«ទោះបីជាពួកគេមានវោហាសាស្ត្របែបនោះក៏ដោយ ប៉ុន្តែសំណួរសម្រាប់ភាគីទាំងពីរគឺ តើវាពិតជាដំណើរការមែនទេ? បើ​ស្អែក​ចិន​វាយ​ប្រហារ​មូលដ្ឋាន​យោធា​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង តើ​អាមេរិក​អាច​ធ្វើ​អ្វី​បាន​ទេ​? ដែលមិនច្បាស់លាស់។ ហើយ​វា​ជា​ហេតុផល​មួយ​ទៀត​ដែល EDCA មាន​សារៈសំខាន់​ខ្លាំង​ណាស់»។

រូបភាព REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម