សម្តេចតេជោហ៊ុន សែន ស្នើឲ្យយកចិត្តទុកលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:35 នាទី ល្ងាច

ដោយ តារារិទ្ធ៖

នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣នេះសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅតែទាមទារឲ្យមានការយកចុចទុកដាក់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។

សម្តេចតេជោបានមានប្រសាសន៍ថា" ខ្ញុំលើកទឹកចិត្តឱ្យមានការសម្រសសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាការដោយមានការចូលរួមពីផ្នែកយុត្តិធម៌និងមេធាវីដែ លមិនយកប្រាក់កម្រៃហើយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងស្ថាប័នដែលមានការពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នាទៅ។នេះជាពិធីសាស្ត្រដោះស្រាយបញ្ហានៅក្នុងសង្គមរបស់យើងហើយចៀសវាងបាននូវបញ្ហាប្រឈមនានាដែ លវានឹងកើត" ។

សម្តេចតេជោបានបន្តថានិយាយបែប នេះមេធាវីមិនសប្បាយចិត្តទេព្រោះមេ ធាវីទាមទារឲ្យមានបណ្ដឹងច្រើនដើម្បីខ្លួនបានការពារក្តីហើយការពារក្តីគឺមិនត្រូវការលុយ។ដូច្នេះក្រុមមេធាវីគេមិនសប្បាយចិត្តនឹងការនិយាយរបស់ខ្ញុំទេ។ព្រោះវាបាត់ផលប្រយោជន៍របស់គេ ។ ប៉ុន្តែពេលដោះស្រាយនោះក៏ត្រូវមានក្រុមមេធាវីចូលរួមផងដែរជាការលើកទឹកចិត្តឱ្យមានការទទួលខុសត្រូវបែបនេះ។

សម្តេចតេជោបន្តថា"ក្នុងករណីក្តីណា មួយកើតឡើងអ្វីដែលសំខាន់គែគុណ ធម៌ ធ្វើម៉េចកាត់ក្តីមិនលំអៀង ហើយស្រាវជ្រាវឲ្យបានម៉ត់ចត់ កុំឲ្យមានពាក្យថាឲ្យតែអ្នកមានគឺឈ្នះក្តីទាំងអស់គឺកុំឲ្យមានពា្យនេះទីកើតឡើង ។ ប៉ុន្តែអ្នក ណាក៏ដោយអ្នកមានក៏ដោយក្រកក៏ដោ យត្រូវបានទទួលយុត្តិធម៌ដូចគ្នា។អ្នក ខ្លះឲ្យតែឃើញអ្នកមានគឺដឹងតែអ្នកមានខុសតែម្ដង,ហើយអ្នកខ្លះក៏គិតថាឲ្យតែអ្នកក្រគឺត្រូវទាំងអស់។ តែមិនបែបនេះទេ "។

សម្តេចបានថ្លែងក្នុងពិធីអញ្ជើញសម្ពោ ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិ ត្យ សភា ភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រ ឡាបញ្ជី សិស្សអាជ្ញាសាលា និង សិស្សសារការី ចំនួន ១,៨៣៥នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម