ថៃធ្វើខុសម្តងហើយម្តងទៀត! អ្នកគាំទ្របាល់ទាត់មួយក្រុមបានគប់កាំជ្រួចចូលទៅក្នុងទីលាន បន្ទាប់ពីក្រុម U17 ថៃ លេងចាញ់ U17 កូរ៉េខាងត្បូង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី26 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:01 នាទី ល្ងាច

ដោយ សួរ្យសែង៖

ថៃធ្វើខុសម្តងហើយម្តងទៀត! អ្នកគាំទ្របាល់ទាត់ថៃមួយក្រុមបានគប់កាំជ្រួចចូលទៅក្នុងទីលាន បន្ទាប់ពីក្រុម U17 ថៃ លេងចាញ់ U17 កូរ៉េខាងត្បូង ក្នុងលទ្ធផល 4-1 ដោយខកខានក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ 2023 ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ ។

លទ្ធផលក្រោយការប្រកួតបាល់ទាត់ជើងឯកអាស៊ី U17 ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ជាការប្រកួតជម្រុះ ៨ក្រុមចុងក្រោយ ក្រុមជម្រើសជាតិថៃ U17 បានចូលទីលានប្រកួតជាមួយកូរ៉េខាងត្បូង នៅកីឡដ្ឋាន Pathum Thani ដោយការប្រកួតនេះមានសំបុត្រ ទៅលេង U17 World Cup ជាការភ្នាល់ ថៃបានឡើងជាជើងឯកក្នុងពូល A ខណៈកូរ៉េខាងត្បូង ឡើងឈរនៅលេខរៀងពូល B។ លទ្ធផលក្រុម U17 ថៃ គឺចាញ់ U17 កូរ៉េខាងត្បូង 1-4 មិនអាចទៅលេង World Cup 2023 បាន ។

ក្រោយ​ពី​ការ​ប្រកួត អ្នក​គាំទ្រ​មួយ​ក្រុម​បាន​បាញ់​កាំជ្រួច ខណៈ​ក្រុម​ជម្រើស​ជាតិ​ U17 ​ថៃ ដើរ​មក​អរគុណ​អ្នក​គាំទ្រ​​ខាង​លើ នេះ​ជា​សកម្មភាព​ល្មើស​នឹង​ច្បាប់​ប្រកួត ដោយប្រព្រឹត្ត​នៅ​មុខគណៈកម្មការប្រកួតអាស៊ី​ការ​ AFC ដែល​អាចមាន​ទោស​ច្រើន​ករណី ពិន័យជាប្រាក់ រហូតដល់មានការហាមឃាត់មិនឱ្យធ្វើជាម្ចាស់ផ្ទះរាល់ការប្រកួតទៀតផង ។

កន្លងមក សមាគមបាល់ទាត់ថៃត្រូវបាន AFC ពិន័យក្រុមគាំទ្របាលទាត់ថៃ បួនដងមកហើយ រួមទាំងពិន័យជាទឹកប្រាក់ផងដែរ ។ ក្នុងលើកនេះទៀត មិនទាន់ដឹងថា AFC នឹងពិន័យក្រុមថៃយ៉ាងណាទៀត ពីព្រោះគណៈកម្មការប្រកួតបាល់ទាត់អាស៊ី ណែនាំច្រើនដងមកហើយ ឲ្យរក្សាការពារអ្នកគាំទ្រឲ្យមានរបៀបរៀបរយ ៕

ប្រភពពី springnews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម