ព្រះករុណា ព្រះមហាក្សត្រ ព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់«ជាតូបការ»ជូនឯកឧត្តម ង៉ូវ បូរីណា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី30 ខែមិថុនា ឆ្នាំ2023 ម៉ោង 3:50 នាទី ល្ងាច

សូរ្យសែង៖

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជឫហទ័យ ប្រោសប្រទានគ្រឿងឥស្សរិយយស ថ្នាក់ជាតូបការ ជូនចំពោះឯកឧត្តម ង៉ូវ បូរីណា ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលឯកឧត្តម បំពេញជាសប្បុរសជនជួយកសាងសង្គមជាតិ ។

យោងតាមព្រះរាជក្រឹត្យនេះ បានឱ្យដឹងបន្តថា ការប្រោសប្រទានគ្រឿងឥស្សរិយយសពីព្រះមហាក្សត្រ ធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម