Global Peace Index ផ្តល់ចំណាត់ថ្នាក់ប្រទេសដែលមានសន្តិភាព សន្តិសុខ ១៦៣ ប្រទេស ! តើកម្ពុជាចំណាត់ថ្នាក់ទីប៉ុន្មាន?

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែកក្កដា ឆ្នាំ2023 ម៉ោង 8:52 នាទី ព្រឹក

ដោយ សូរ្យសែង៖

នៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2023 វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងសន្តិភាពបានចេញផ្សាយសន្ទស្សន៍ប្រទេសមានសន្តិភាព(Global Peace Index = GPI) ឆ្នាំ 2023  បង្ហាញថា ជាមធ្យមសន្តិភាពពិភពលោកបានថយចុះ 0.42% ហើយសន្តិភាពពិភពលោកបានធ្លាក់ចុះជាលើកទី 13 ក្នុងរយៈពេល 15 ឆ្នាំកន្លងមក ។

សន្ទស្សន៍សន្តិភាពសកល ឬ GPI គ្របដណ្តប់ប្រទេស និងដែនដីចំនួន 163 ដែលរួមមាន 99.7% នៃចំនួនប្រជាជនពិភពលោក។ វាផ្អែកលើ 23 សូចនាករដែលអាចទុកចិត្តបាន បរិមាណ និងគុណភាព បែងចែកជាបីប្រភេទ៖ ជម្លោះផ្ទៃក្នុង និងអន្តរជាតិ 2. សន្តិសុខ និងសុវត្ថិភាពសង្គម 3. សក្តានុពលខាងយោធា ។

ចំណាត់ថ្នាក់ GPI នៅឆ្នាំនេះបានបង្ហាញពីការថយចុះជាមធ្យម 0.42% នៃសន្តិភាពពិភពលោក និងឆ្នាំទី 13 នៃការធ្លាក់ចុះនៃសន្តិភាពពិភពលោកក្នុងរយៈពេល 15 ឆ្នាំកន្លងមក ដែលមានប្រទេសចំនួន 84 មានភាពប្រសើរឡើង ខណៈដែលប្រទេសចំនួន 79 មានសន្តិភាពតិចជាងនៅឆ្នាំ 2022 ។

នៅឆ្នាំ 2023 ប្រទេសអ៊ីស្លង់នៅតែជាប្រទេសដែលមានសន្តិភាពល្អបំផុតក្នុងពិភពលោកនៅឆ្នាំនេះ ប្រទេសនេះបានជាប់ចំណាត់ថ្នាក់លេខ 1 ចាប់តាំងពីឆ្នាំ 2008 បន្ទាប់មកគឺប្រទេសដាណឺម៉ាក អៀរឡង់ នូវែលសេឡង់ និងអូទ្រីស ។ ចំណែកប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសដែលមានសន្តិភាពតិចបំផុតរបស់ពិភពលោកក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា បន្ទាប់មកគឺយេម៉ែន ស៊ីរី ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

ចំណែកប្រទេសកម្ពុជាមានចំណាត់ថ្នាក់ទី ៧៣ ឯប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ៩២ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៦៣ ។

បើនិយាយអំពីសន្តិភាពនៃបណ្តាប្រទេសលើសកលលោក កម្ពុជានេះហើយដែលមានសន្តិភាព សុខស្រួល រស់នៅគ្មានភ័យខ្លាចអ្វីទាំងអស់ តែបែរជាផ្តល់ចំណាត់ថ្នាក់ឲ្យកម្ពុជាលេខ ៧៣ មានពិន្ទុ ១.៩៤៧ ទៅវិញ ។

ខាងក្រោមជាប្រទេសមានសន្តិភាព សន្តិសុខបំផុត ក្នុងឆ្នាំ ២០២៣ ៖

ចំណាត់ថ្នាក់ទី ១ ប្រទេសអ៊ីស្លង់

ចំណាត់ថ្នាក់ទី ២ ដាណឺម៉ាក

ចំណាត់ថ្នាក់ទី ៣ អាយលេនដ៍

ចំណាត់ថ្នាក់ទី ៤ ញូវហ្សឺលេន

ចំណាត់ថ្នាក់ទី ៥ អូទ្រីស

ចំណាត់ថ្នាក់ទី ៦ សិង្ហបុរី

ចំណាត់ថ្នាក់ទី ៧ ព័រទុយហ្គាល់

ចំណាត់ថ្នាក់ទី ៨ ស្លូវវឺនៀ

ចំណាត់ថ្នាក់ទី ៩ ជប៉ុន

ចំណាត់ថ្នាក់ទី ១០ ប្រទេស្វីស

ចំណែក ១០ ប្រទេសដែលគ្មានសន្តិភាព សន្តិសុខ ៖

១. ប្រទេសអាហ្វហ្គានីស្ថាន

២. យេម៉េន

៣. ស៊ីរី

៤. ស៊ូដង់ខាងត្បូង

៥. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

៦. រុស្ស៊ី

៧. អ៊ុយក្រែន

៨. សូម៉ាលី

៩. ស៊ូដង់

១០. អ៊ីរ៉ាក់

 

សូមអានសន្ទស្សន៍ខាងក្រោម

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម