ប្រធានសភាថៃ កោះប្រជុំលើកទី ១ បោះឆ្នោតរើសនាយករដ្ឋមន្ត្រី

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែកក្កដា ឆ្នាំ2023 ម៉ោង 8:04 នាទី ល្ងាច

ដោយ សូរ្យសែង៖

ប្រធានសភាថៃ លោក វ៉ាន់ ន័រ ម៉ាថា នឹងកោះប្រជុំសភាលើកទី ១ នៅថ្ងៃទី ១៣ ខែកក្កដា ដើម្បីបោះឆ្នោតរើសនាយករដ្ឋមន្ត្រី គឺបេក្ខភាពលោក ភីថា លីមចារើនរ៉ាត់ ប្រធានគណបក្សកាវក្លៃ (ឈានទៅមុខ) ដែលទទួលបានសំឡេងឆ្នោត ១៥១ សំឡេង បូកនឹងគណបក្ស ៧ ផ្សេងទៀតទទួលបាន ៣១២ សំឡេង ។

លោកស្រី ផនភីត ផេចចារើន អគ្គលេខាធិការរដ្ឋសភា បានចេញជូនដំណឹងដល់សមាជិកសភា និងសមាជិកព្រឹទ្ធសភា មកប្រជុំរួមក្នុងរបៀបវារៈ បោះឆ្នោតទុកចិត្តរើសនាយករដ្ឋមន្ត្រី តាមមាត្រា 272 នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រថៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម