ប្រយ័ត្នមានទោស សេវាបង់រំលោះ គ្រឹះស្ថានហិរញ្ញវត្ថុ ហាងទំនិញ ហាងផ្សេងៗ ហាមយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:17 នាទី ល្ងាច

 

ដោយ ណយ វង្ស៖

កាលពីថ្ងៃទី ៥ កក្កដា ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីណែនាំស្តីពីការហាមឃាត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ក្នុងករណីរកឃើញ ត្រូវដាក់ទណ្ឌកម្មតាមច្បាប់ ឬបិទអាវីកម្មនោះតែម្ដង។

ខ្លឹមសារក្នុងសេចក្តីណែនាំចំណុចទី ២ ចែងថា ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពី​គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ ។

ក្នុងចំណុចទី ៤ ក្នុងករណីរកឃើញថាមានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានី ខេត្ត  ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងខិត្តបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាប័ណ្ណនោះស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាប័ណ្ណនោះត្រូវបានផ្តល់ឲ្យដោយមានសមត្ថកិច្ចរបសរដ្ឋបាលរាជធានី ខេត្ត ខ្លួន ។

ក្នុងករណីរកឃើញថាមានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទ និងនីតិវិធីដែលស្ថិតនៅក្នុងសិទ្ធអំណាចរបស់ខ្លួន ៕

សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម