ប្រសិនបើសភាបោះឆ្នោតលោក ភីថា នៅជុំទី១ ទី២ ទី៣ មិនជាប់ តើត្រូវដំណើរការបន្តដូចម្តេចទៀត?

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី14 ខែកក្កដា ឆ្នាំ2023 ម៉ោង 8:04 នាទី ព្រឹក

 

ដោយ សូរ្យរិទ្ធ៖

បើកគោលការណ៍ណែនាំ បន្ទាប់ពីលោក ភីថា លីមចារើនរ៉ាត់ ចាញ់ឆ្នោតក្នុងសភាជុំទីមួយ មិនបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នោះនឹងមានការស្នើឡើងម្តងទៀតសម្រាប់ជុំទី២ និង ទី៣ តែប្រសិនសភាបោះឆ្នោតមិនជាប់ទៀត នឹងត្រូវបន្តយ៉ាងដូចម្តេច?

ការបោះឆ្នោតជុំទីមួយបានរំលងទៅហើយ ក្រោយសមេ្លងឆ្នោតមិនគ្រប់ឲ្យលោក ភីថា បេក្ខជនតែម្នាក់គត់ជានាយករដ្ឋមន្ត្រី ដោយមានសំឡេងគាំទ្រ ១៨២ សម្លេង អនុប្បវាទ ១៩៩ សម្លេង អនុម័ត ៣២៤ ធ្វើឲ្យលោក ភីថា មិនអាចកាន់តំណែងនាយករដ្ឋមន្ត្រីទី៣០ បាន ដោយសារតែការបោះឆ្នោតអនុម័តមានចំនួនតិចជាងពាក់កណ្តាលនៃចំនួនសមាជិក ។ ភ្លាមៗ លោក​ប្រធាន​រដ្ឋសភា ន័រ ម៉ាថា ​បាន​កំណត់​ពេល​ប្រជុំ​ដើម្បី​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​​ជា​លើក​ទី​២​ បន្តទៀត។​ កន្លង​មក​មាន​ព័ត៌មាន​ថា ការ​បោះ​ឆ្នោត​លើក​ទី​ពីនឹងរ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ និងលើកទី ៣ នៅថ្ងៃទី ២០ កក្កដា ។

ក្រោយ​ការ​បោះ​ឆ្នោតមិនជាប់ជុំទីមួយ លោក ភីថា បាន​ផ្តល់​បទសម្ភាសន៍​ថា «លទ្ធផលដែលចេញមក ត្រូវតែទទួលយក ប៉ុន្តែនៅតែមិនបោះបង់ ហើយទទួល​ស្គាល់​ថាវា​មាន​សម្ពាធ​លើ​សមាជិក​ព្រឹទ្ធសភា ប៉ុន្តែ​នឹង​បន្ត​រក​យុទ្ធសាស្ត្រ​ប្រមូល​សន្លឹក​ឆ្នោតបន្តទៀត បន្ទាប់ពីនេះ វានឹងផ្តោតលើការបោះឆ្នោតជុំទី២ ជាមុនសិន ដែលការបោះឆ្នោតលើកទី២ ខ្លួនឯងនឹងនៅតែស្នើឱ្យធ្វើវិសោធនកម្មមាត្រា ១១២ ដូចមុន»

អ្នកសារព័ត៌មានរាយការណ៍ថា បន្ទាប់ពីនេះ គណបក្សចម្រុះទាំង៨ គួរតែនៅស្នើបេក្ខភាព លោក ភីថា នៅជុំទី២ ទៀត បើមិនឆ្លងផុតទៀត នឹងមានការពិភាក្សាថា តើត្រូវតែងតាំងលោក ភីថា ជាលើកទី៣ ដែរឬទេ? វិធី ៣ យ៉ាងដែលទំនងជាកើតឡើង គឺ៖

១. សមាជិកសភា សម្លេងភាគច្រើនបញ្ជាក់ពីការតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីដដែល

២. តែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មីផ្សេង

៣. ការប្រើប្រាស់យន្តការបុគ្គលខាងក្រៅ ឬ ជ្រើសរើសអ្នកខាងក្រៅ

ទោះយ៉ាងណាក៏ដោយ វាមានប្រូបាប៊ីលីតេខ្ពស់ដែលស្នើបេក្ខជននាយករដ្ឋមន្ត្រីបុគ្គលដដែលជាលើកទី ៣ ទៀត ។ ប៉ុន្តែ​បញ្ហា​នៃ​ចំនួន​ដង​ដែល​អាច​តែងតាំង​បេក្ខជន​នាយករដ្ឋមន្ត្រីដដែលៗ តើគេធ្វើម្តងទៀតប៉ុន្មានដង?!? គេលើកទុកយកមកជជែកគ្នា ព្រោះ​គណបក្ស​ខ្លះ​យល់​ឃើញ​ថា​ ការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី មិនគួររើសមនុស្សដដែលច្រើនដងពេកទេ ព្រោះវានឹងអូសបន្លាយពេលយូរ នឹងប៉ះពាល់ដល់ការសម្រេចលើសេចក្តីព្រាងច្បាប់ថវិកា និងច្បាប់សំខាន់ៗជាច្រើនទៀតដែលត្រូវពន្យារពេល ។

ខណៈពេលដែលអ្នកខ្លះបានមើលឃើញថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី មិនមានច្បាប់កំណត់ថា តើនរណាម្នាក់អាចស្នើសុំបានប៉ុន្មានដងទេ ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​បានកំណត់ ​ថា​ត្រូវ​ជា​មនុស្ស​ដដែល ឬ​មនុស្ស​ថ្មី​នោះ​ទេ ប៉ុន្តែ​ដំបូង​ឡើយ វា​ត្រូវ​តែ​ជា​បុគ្គល​ដែល​ត្រូវ​បាន​កំណត់​ដោយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (ECT) ដើម្បី​មាន​សមត្ថភាព​ពេញលេញ។

ជុំវិញបញ្ហានេះ អ្នកត្រូវចាំមើលថា តើវានឹងក្លាយជាបញ្ហានៅថ្ងៃអនាគតឬទេ ព្រោះនៅទីបញ្ចប់ ប្រសិនបើលោក ភីថា ក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចថា «​មិន​អាច​ធ្វើ​បាន​» នឹង​ធ្វើ​ឲ្យ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​មុន​ ទុក​ជា​មោឃៈ​ឬ​អត់?


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម