ចូលឆ្នាំ ២០២៤ ថៃហាក់ដូចឡាក់ឆុងនឹងអគ្គីភ័យ ដែលថ្ងៃទី ២៧ មករា ទើបឆេះការដ្ឋានចិញ្ចឹមពពែមួយកន្លែង នៅខេត្តសុរិន្ទ រងគ្រោះងាប់ជាង ៤០០ក្បាល ។ មកដល់យប់ម៉ោង ២២.០០ នាទី ថ្ងៃទី ២៩ ខែមករា ក៏មានអគ្គីភ័យមួយទៀតឆេះរោងចក្រផលិតជីសរីរាង្គ នៅខេត្តកានជុនបុរី ។
កម្លាំងពន្លត់បានប្រើរថយន្តទឹកអស់ ៣០ គ្រឿង ក្នុងរយៈពេល ៥ ម៉ោងទើបរលត់ ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីមិនអាចបំពេញបេសកកម្មពន្លត់ភ្លើងបានភ្លាមៗទេ ក៏ព្រោះតែមិនទាន់ដឹងថា មានសារជាតិគីមីប្រភេទណាដែលបណ្ដាលឲ្យឆេះនោះ។
អាជ្ញាធរបានឲ្យដឹងថា មន្ត្រីបារម្ភ នៅពេលប្រើទឹកដើម្បីទាញយកទឹកមកពន្លត់ វានឹងធ្វើឱ្យទឹកដែលមានជាតិគីមី ហូរចូលប្រឡាយអាចប៉ះពាល់សុខភាពពលរដ្ឋ ប៉ុន្តែសំណាងល្អកន្លែងកើតហេតុនៅឆ្ងាយពីសហគមន៍ ប៉ុន្តែសំឡេងផ្ទុះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនៅជុំវិញយ៉ាងខ្លាំង។ សមត្ថកិច្ចបានរង់ចាំរហូតដល់ភ្លើងរលត់ ហើយបានប្រើទឹកនិងពពុះទឹកពន្លត់ភ្លាមៗ រីឯគ្មានមនុស្សរងគ្រោះម្នាក់ឡើយ ។
មន្ត្រីពន្លត់អគ្គិភ័យបានប្រាប់ថា ប្រសិនបើពួកគេទៅពន្លត់ភ្លើងដែលកំពុងឆេះនោះ អាចបង្កគ្រោះថ្នាក់ដល់មន្ត្រីខ្លួន ឯង។ ពួកគេក៏មិនដឹងថាមានអ្វីនៅក្នុងធុងចំណុះ ២០០ លីត្រដែរ ដូច្នេះពួកគេត្រូវទុកឱ្យភ្លើងរលត់សិន ទើបអាចចូលទៅពន្លត់បាន ។
ថ្មីៗនេះភ្លើងបានរលត់វិញនៅម៉ោង៣ទៀបភ្លឺនេះ មូលហេតុដំបូងគេសន្និដ្ឋានថាបណ្តាលមកពីអ្នកដុតអំពៅ ។ ករណីនេះ បណ្ដាលឱ្យអណ្តាតភ្លើងឆាបឆេះ និងឆេះធុងថ្នាំលាបដែលខូចគុណ ៕
ប្រភពពី mgronline
ដោយ សាវុឌ្ឍ