ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំកន្លងមក ពុំធ្លាប់មាន! ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីអបអរសាទរការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប ៥ឆាំ្ននៃការកសាងវិមានឈ្នះឈ្នះ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី28 ខែធ្នូ ឆ្នាំ2023 ម៉ោង 5:32 នាទី ល្ងាច

 

B. Dararith:

នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីអបអរសាទរការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆាំ្ននៃការកសាងវិមានឈ្នះឈ្នះ(២៩ ធ្នូ១៩៩៨ - ២៩ ធ្នូ  ២០២៣) នៅវិមានឈ្នះឈ្នះ ។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះ ជាការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាពជាតិពេញ លេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។ ការរៀបចំព្រឹត្តិការណ៍នេះស្របជា មួយខួប ៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថា បនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើង និងជាការបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រ លាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិយើង ។ 

វិមានឈ្នះឈ្នះបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សាស្ត្រចារ្យ សិស្សានុសិស្ស និងប្រ ជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ព្រឹត្តិការណ៍ខាងលើនឹងរៀបចំរយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែ ធ្នូ ឆ្នាំ២០២៣ ដោយមានកម្មវិធីសំខាន់ៗ ដូច​ជា​អបអរសាទរខួបលើកទី២៥ នៃទិវានយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ។ ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល ២៥ឆ្នាំ តាមរយៈនយោបាយឈ្នះឈ្នះរបស់ក្រសួងស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ ការបាញ់កាំជ្រួច ការប្រគំតន្ត្រីសម័យ ផ្ទាំងទស្សនីយភាពសិល្បៈ ការតាំងពិព័រណ៍ផលិតផល និងមហោស្រពម្ហូបអាហារ ព្រមទាំងកម្មវិធីកំសាន្តផ្សេងៗទៀត។

ការចូលរួមអបអរសាទរ និងរៀបចំប្រារព្ធខួបលើកទី២៥ និងខួប ៥ឆ្នាំខាងលើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំកន្លងមក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម