កូនប្រុសលោកប្រធានាធិបតី បៃដេន កំពុងជាប់បទស៊ើបអង្កេតពីបទគេចពន្ធ និង កាន់កាប់អាវុធខុសច្បាប់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី12 ខែសីហា ឆ្នាំ2023 ម៉ោង 8:59 នាទី ព្រឹក

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីរដ្ឋធានីវ័រស៊ីនតោន សហរដ្ឋ​អាមេរិក នៅថ្ងៃ​ទី​១២ ខែ​សីហា នេះថា លោក Merrick Garland រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បានថ្លែងសេចក្តីថ្លែងការណ៍ស្តីពីការផ្តល់អំណាចដល់មេធាវីសហព័ន្ធលោក David Wise ដែលកំពុងស៊ើបអង្កេតកូនប្រុសរបស់លោកប្រធានាធិបតី ចូ បៃដេន ឈ្មោះ ហាំងធើ បៃដេន (Hunter Biden) ពីបទគេចពន្ធ និងការកាន់កាប់អាវុធខុសច្បាប់ចាប់តាំងពីឆ្នាំ 2019 មកធ្វើជា «ទីប្រឹក្សាពិសេស» ។

ចំណាត់ការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានកើតឡើង បន្ទាប់ពីលោក Weiss បាននិយាយទៅកាន់តុលាការសហព័ន្ធ នៅក្នុងរដ្ឋ Delaware ថា ការចរចាទទួលយកការសារភាព ដែលយល់ស្របជាមួយ ហាំងធើ នៅក្នុង​ខែមិថុនា វា «លែងមានកាតព្វកិច្ចស្របច្បាប់» បន្តទៀត ហើយកូនប្រុសរបស់មេដឹកនាំអាមេរិកនឹងត្រូវទទួលរងការត្រួតពិនិត្យបន្ថែមទៀត ក្នុងករណីមិនបង់ពន្ធក្នុងចន្លោះឆ្នាំ 2017 - 2018 ដែល លោក​ ហាំងធើ រកបាន 1.5 លានដុល្លារ ក្នុងអំឡុងពេលនោះ ៕

 

ពី dailynews

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម