ទោសលោក ថាក់ស៊ីន ៣ ករណី ត្រូវដាក់ពន្ធនាគារ ៨ ឆ្នាំ តែត្រូវព្រះមហាក្សត្រ សព្វព្រះរាជហប្ញទ័យ បន្ថយទោសនៅសល់ ១ ឆ្នាំ ! សម្តេចតេជោ អបអរសាទរ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី01 ខែកញ្ញា ឆ្នាំ2023 ម៉ោង 6:58 នាទី ល្ងាច

ដោយ សូរ្យសែង៖

តាមវេបសាយ រាជកិច្ច បានផ្សព្វផ្សាយព្រះបរមរាជអង្ការបន្ថយទោសលោក ថាក់ស៊ីន ពី ៨ ឆ្នាំ នៅសល់ ១ ឆ្នាំ​ ដោយសារលោកមានគុណប្រយោជន៍ចំពោះប្រទេសជាតិ ។

សាលក្រម​សំណុំរឿង​មាន៣ សំណុំរឿង ទី​១ សំណុំរឿង បទល្មើស​ក្នុង​ការ​បំពេញ​មុខងាររាជការ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ​៣​ឆ្នាំ។ សំណុំរឿង​ទី​២ បទល្មើស​ប្រឆាំង​នឹង​មុខ​តំណែងរាជការ បទល្មើស​ប្រឆាំង​នឹងព្រះរាជប្បញ្ញត្តិស្តីពី​ច្បាប់​ស្តី​ពី​បទ​ល្មើស​របស់​និយោជិត​ក្នុង​អង្គការ​ ឬ​ស្ថាប័ន​រដ្ឋាភិបាល ការ​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ​២​ឆ្នាំ ។ ករណី​ទី​១ និង​សំណុំរឿង​ទី​២ គឺ​ជាន់​គ្នា ហើយ​រួម​បញ្ចូល​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៣​ឆ្នាំ និង​សំណុំរឿង​ទី​៣ ជា​បទល្មើស​ប្រឆាំង​នឹង​មុខ​តំណែង​ផ្លូវការ ជម្លោះ​រវាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​សាធារណៈ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៥​ឆ្នាំ​ សរុបទាំងអស់ ៨ ឆ្នាំ តែទទួលទោសបាន ១០ថ្ងៃមកហើយ តាំងពីលោកវិលត្រឡប់មកដល់ប្រទេសថៃកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ។

ប្រជាពលរដ្ឋថៃដែលមានភក្តីភាពចំពោះលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ មានសេចក្តីត្រេកអរចំពោះព្រះមហាក្សត្រថៃ ដែលបានព្រះរាជទានបន្ថយទោសឲ្យលោក ថាក់ស៊ីន ។

នៅរសៀលថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរសារនៅលើផេកហ្វេសប៊ុករបស់សម្តេចមានខ្លឹមសារជាអាទិ៍ថា ៖

«ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។

សូមជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម