ពី sanook
ដោយ សាវុឌ្ឍ៖
ក្រុមហ៊ុន Air Asia បានបើកផ្លូវអាកាស ជាមួយនឹងប្រូម៉ូសិនសំបុត្រយន្តហោះតម្លៃ 0 បាត និងបើកឲ្យកក់ទុកចាប់ពីថ្ងៃនេះតទៅ (១៦ តុលា) ។
Air Asia បើកជើងហោះហើរក្នុងស្រុក និងអន្តរជាតិ តម្លៃសរុបមួយជើងចាប់ផ្តើមពី 0 បាត និងបន្ទាប់បញ្ចុះតម្លៃរហូតដល់ 30% ធានារ៉ាប់រងការពន្យារពេលជើងហោះហើរ និងអាចកក់ទុកបានចាប់ពីថ្ងៃទី 16 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 9:00 ព្រឹក ដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2023 វេលាម៉ោង 10:59 យប់ ហើយអាចធ្វើដំណើរចាប់ពីថ្ងៃទី 4 ខែមីនា ឆ្នាំ 2024 ដល់ថ្ងៃទី 19 ខែមីនា ឆ្នាំ 2025។
ប្រូម៉ូសិនពិសេសសម្រាប់តែជើងហោះហើរដែលមានលេខកូដ FD និងចំនួនមានកំណត់ (ចំនួនកៅអីប្រូម៉ូសិនគឺ 30,000 កៅអី) អាចមិនមាននៅលើជើងហោះហើរមួយចំនួន និងមិនមានក្នុងអំឡុងពេលថ្ងៃឈប់សម្រាកវែង និងថ្ងៃឈប់សម្រាកសាធារណៈ ។ តម្លៃសំបុត្រមិនរាប់បញ្ចូលពន្ធព្រលានយន្តហោះ ពន្ធប្រេងឥន្ធនៈ សេវាកម្មបន្ថែម និងថ្លៃផ្សេងៗ ។ ការកក់កៅអីមានតែតាមរយៈ airasia.com និង airasia Superapp ប៉ុណ្ណោះ។
តម្លៃសំបុត្រមួយជើងចាប់ផ្តើមពី 0 បាតសម្រាប់តែជើងហោះហើរត្រង់ពីបាងកក (ដុនមឿង) ទៅឈៀងម៉ៃ, បុរីរ៉ាម, អ៊ូប៊ុនរ៉ាថានី, អ៊ូដនថានី, ណាខនស៊ីថាម៉ារ៉ាត, ក្រាប៊ី, ស៊ូរ៉ាត់ថានី, ភូកេត ។ រីឯក្រៅប្រទេសមាន ក្វាងចូវ, ម៉ាកាវ, ឆុងឈីង, សិនជិន, ឆឹងឌូ , សិង្ហបុរី, ឡាត់ណៅ, កូឡំបូ, ហូជីមិញ, ចូហូ បារូ, វៀងច័ន្ទ, សៀមរាប, ភ្នំពេញ, យ៉ាំងហ្គូន,និងការហោះហើរត្រង់ពី ឈៀងម៉ៃ ទៅ ដាណាំង និង ហាណូយ ៕