សេដ្ឋកិច្ចប្រទេសជិតខាង ៖ វៀតណាមនឹងដំឡើងប្រាក់ឈ្នួលពលកម្ម ៦% ស្មើ ២០៤ ដុល្លារ

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី23 ខែធ្នូ ឆ្នាំ2023 ម៉ោង 11:18 នាទី ព្រឹក

 

ដោយ សូរ្យរិទ្ធ៖ 

ប្រទេសជិតខាងរបស់យើង គឺវៀតណាម គណៈកម្មការកំណត់ប្រាក់ឈ្នួលពលកម្មវៀតណាម បានយល់ព្រមលើការដំឡើងប្រាក់ឈ្នួល ហើយនឹងដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័ត ។ ប្រសិនបើត្រូវបានអនុម័ត ប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់នេះនឹងមានប្រសិទ្ធភាពនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤។

នេះ​បើ​តាម​ការ​សម្រេច​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​នោះ​ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅតំបន់ទី១ តំបន់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ គ្រោងនឹងដំឡើងដល់ 4.96 លានដុង (204 ដុល្លារ) ក្នុងមួយខែ ខណៈដែលប្រាក់ឈ្នួលនៅក្នុងតំបន់ 2 តំបន់ជនបទនៃទីក្រុងទាំងពីរ រួមជាមួយនឹងតំបន់ទីក្រុងសំខាន់ៗនៅក្នុងប្រទេសដូចជា ទីក្រុងកន្ថឺ និង ដាណាំង និងទីក្រុងហាយហ្វុង ក៏ត្រូវបានកំណត់ថានឹងឡើងដល់ 4.41 លានដុង (181 ដុល្លារ) ។

ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅក្នុងស្រុកចំនួនបីនៃខេត្ត បាក់និញ បាក់ជាំង និង ហាយឌួង នៅភាគខាងជើងបានដំឡើងដល់ 3.86 លានដុង (158 ដុល្លារ) ហើយនៅក្នុងតំបន់ទី 4 ផ្សេងទៀតនៃប្រទេស ក៏ត្រូវបានដំឡើងដល់ 3.45 លានដុង (141 ដុល្លារ) ។

អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ថ្លែង​ថា​ ផែនការ​ដំឡើង​ប្រាក់​ឈ្នួល​គឺ​ផ្អែក​លើ​បញ្ហា​សេដ្ឋកិច្ច។ ការប្រែប្រួលពិភពលោក និងរបាំងពាណិជ្ជកម្មដ៏ស្មុគស្មាញ គណៈកម្មាធិការក៏បានពិចារណាពីស្ថានភាពលំបាករបស់កម្មករនាពេលថ្មីៗនេះ ដោយសារការប្រែប្រួលតម្លៃ និងកង្វះការបញ្ជាទិញអាជីវកម្ម ។

សម្រាប់កម្ពុជា បានដើរទៅមុនបន្តិច ក្រោយរាជរដ្ឋាភិបាលអាណត្តិថ្មី និងសម្រាប់ឆ្នាំ ២០២៤ បានដំឡើងប្រាក់ឈ្នួលទាបបំផុត ២០៤ ដុល្លារក្នុងមួយខែ បើប្រៀបធៀបជាមួយឆ្នាំ ២០២៣ ដែលមានត្រឹម ២០០ដុល្លារ ។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា នឹងបន្តជម្រុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ កិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកាកន្លងទៅ ក្នុងគោលបំណងកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម