គ្មាននរណានឹកស្មានសោះថា កូវីដធ្វើឲ្យអាមេរិកនាំចូលទំនិញពីចិនខ្ពស់បំផុតជាប្រវត្តិសាស្ត្រ

សេដ្ឋកិច្ចថ្ងៃសុក្រ ទី18 ខែធ្នូ ឆ្នាំ2020 ម៉ោង 11:02 នាទី ព្រឹក

ដោយ Bong Rith Kh:

កាសែតបរទេសរាយការណ៍កាលពីសប្តាហ៍មុនថា នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិកនាំចូលទំនិញពីចិនកើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ទោះជាមានការរាតត្បាតពីមេរោគកូវីដ-១៩ និងវិធានការដំឡើងពន្ធនាំចូលទំនិញពីចិនរបស់រដ្ឋាភិបាល ដូណាល់ ត្រាំ ក៏ដោយ ។

កាសែតញូវយ៉ក ធេមស៍ (New York Times) និយាយថា «កំពូលនាំចូលទំនិញចិនកើនឡើងខ្លាំង បណ្តាលមកពីការរាតត្បាតនៃមេរោគកូវីដ-១៩ ចំតម្រូវការចំណាយរបស់ពលរដ្ឋអាមេរិកាំង ដែលប្រែពីដំណើរទេសចរណ៍កម្សាន្ត ងាកមករកទិញទំនិញទុកបម្រុងក្នុងផ្ទះ ដូចជាសម្ភារប្រើប្រាស់សម្រាប់បំពេញការងារនៅក្នុងផ្ទះ រួមទាំងឧបករណ៍ហាត់ប្រាណ និងប្រដាប់ប្រដារក្មេងលេងកម្សាន្តនៅក្នុងផ្ទះ ជាដើម ។

ទិន្នន័យពីការិយាល័យគយបង្ហាញថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ សហរដ្ឋអាមេរិកនាំចូលទំនិញជាច្រើនប្រភេទពីប្រទេសចិន ដូចជាឧបករណ៍អគ្គិសនី ផលិតផលកំពូលពេញនិយមក្នុងសម័យកូវីដ-១៩ គឺ «ម៉ាស» និងឧបករណ៍ការពារផ្ទាល់ខ្លួន ។

ដោយឡែកក្នុងខែវិច្ឆិកាកន្លងមក កំពូលនាំចេញទំនិញពីចិនទៅសហរដ្ឋអាមេរិក មានស្ថិតិខ្ពស់បំផុតជាប្រវត្តិសាស្ត្រ គឺកើនឡើង ៤៦,១% ស្មើ ៥,១៩៨ ម៉ឺនដុល្លារ ។

អ្នកជំនាញបាននិយាយថា នេះគឺជាកំណត់ត្រាខ្ពស់ចំពោះពាណិជ្ជកម្មចិន លើសពីការរំពឹងទុករបស់អ្នកនយោបាយអាមេ​រិកទាំងពីរគណបក្ស ព្រោះកាលពីដើមឆ្នាំមុន ពួកគេរំពឹងថា ការ​ផ្ទុះឡើង​នៃ covid -19 នឹងនាំឲ្យមានការកាត់បន្ថយការនាំចូលទំនិញពីចិន រួមទាំងការផ្លាស់ប្តូរមូលដ្ឋានផលិតកម្មត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ប៉ុន្តែមិនដូច្នេះទេ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម