ប្រសិនអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្ម តើអ៊ីស្រាអែលទិញប្រេងពីណា ក្នុងមួយថ្ងៃទិញប៉ុន្មាន?

សេដ្ឋកិច្ចថ្ងៃសៅរ៍ ទី21 ខែតុលា ឆ្នាំ2023 ម៉ោង 8:14 នាទី ព្រឹក

ឃ្លាំងប្រេងសំខាន់មួយរបស់ក្រុមហ៊ុនឯកជនក្នុងទីក្រុង Eilat អ៊ីស្រាអែល

(រូបថតរបស់ MENAHEM KAHANA / AFP កាលពីថ្ងៃទី ១០ កុម្ភៈ ២០២១ )

 

ប្រភព prachachat

ដោយ សូរ្យរិទ្ធ៖

ចំពេល​ស្ថានការណ៍​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស ដែលអ៊ីរ៉ង់ដែលនៅ​ពី​ក្រោយក្នុង​តំបន់កាហ្សា និងក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលវាយប្រហារអ៊ីស្រាអែលនៅភាគខាងជើង អ៊ីរ៉ង់​បាន​អំពាវនាវ​ឲ្យ​ប្រទេស​មូស្លីម​កាត់​ទំនាក់ទំនង និង​ធ្វើ​ពហិការ​អ៊ីស្រាអែល រួមបញ្ចូលទាំងការផ្អាកការលក់ប្រេងទៅឱ្យអ៊ីស្រាអែល ។

តើអ៊ីស្រាអែលនាំប្រេងចូលពីណា ហើយក្នុងមួយថ្ងៃប៉ុន្មាន ? ចុះប្រសិនពួកអ៊ីស្លាមដាក់ទណ្ឌកម្មមិនលក់ទឹកឲ្យ តើអ៊ីស្រាអែលប៉ះពាល់យ៉ាងណា?

កាសែត Bloomberg បានវិភាគថា ប្រសិនអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តព្រួតគ្នាដាក់ទណ្ឌកម្មទៅលើអ៊ីស្រាអែល នោះអ៊ីស្រាអែលគ្មានបញ្ហាសោះឡើយ ដោយសារទីផ្សារប្រេងមានលក់នៅពាសពេញពិភពលោក ។

សព្វថ្ងៃ ប្រទេសពីរដែលលក់ប្រេងឲ្យស្រាអែលច្រើនជាងបំផុត គឺប្រទេសកាហ្សាក់ស្ថាន និង អាស៊ែបៃហ្សង់ ។ ប្រសិន​បើ​អ៊ីរ៉ង់​ចង់​ដាក់​ទណ្ឌកម្មអ៊ីស្រអែល គឺត្រូវការពឹងសហប្រតិបត្តិការជាមួយប្រទេសទាំងពីរនេះ ។

ទិន្នន័យពី Kepler ដែលជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យផ្តោតលើឧស្សាហកម្មថាមពល និងដឹកជញ្ជូន បង្ហាញឱ្យឃើញថា តាំងពីពាក់កណ្តាលខែឧសភាកន្លងទៅ អ៊ីស្រាអែល​បាន​នាំ​ចូល​ប្រេង​ឆៅ​ប្រហែល 220,000 ធុង (បារ៉ែល) ​ក្នុង​មួយ​ថ្ងៃ។ ប្រមាណ 60% នៃប្រេងដែលអ៊ីស្រាអែលប្រើ នាំចូលពីកាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ប្រទេសទាំងពីរគឺជាប្រទេសមូស្លីម នៅសល់ 40% មកពីប្រទេសផលិតប្រេងនៅអាហ្វ្រិកខាងលិច ដែលភាគច្រើនមកពីប្រទេសហ្គាបុង គឺជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយទៀតដល់ប្រទេសអ៊ីស្រាអែល ។

ប៉ុន្តែទោះបីជាអ៊ីរ៉ង់បានទទួលកិច្ចសហប្រតិបត្តិការពីកាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ក៏ដោយ ឥទ្ធិពល​នឹងប៉ះពាល់​លើ​អ៊ីស្រាអែល​ត្រឹមតែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​អ៊ីស្រាអែល​មាន​ជម្រើស​សម្រាប់​ប្រភព​ប្រេង ឬផលិតផលផ្សេងទៀតជាច្រើន នេះប្រសិនបើពួកគេត្រូវបានធ្វើពហិកាដោយប្រទេសមូស្លីម ។ ប៉ុន្តែគេមិនត្រូវមើលរំលងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៊ីស្រាអែលនោះទេ អាមេរិកគឺជាប្រទេសផលិតប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។ ម្យ៉ាងទៀត ការនាំចេញប្រេងពីប្រទេសប្រេស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។

បញ្ហា​កាន់​តែ​ខ្លាំង​សម្រាប់​អ៊ីស្រាអែល ​គឺ​ការ​ធានា​កំពង់ផែ​ដឹក​ជញ្ជូន​ប្រេង​និង​ដែន​ទឹក​ក្បែរ​នោះ ដើម្បីឱ្យប្រេងអាចនាំចូលដោយសុវត្ថិភាព ។ បច្ចុប្បន្ន អ៊ីស្រាអែលមានស្ថានីយនាំចូលប្រេងឆៅចំនួនបី គឺនៅ Ashkelon និង Haifa នៅលើសមុទ្រមេឌីទែរ៉ាណេ និងទីក្រុងអ៊ីឡាត (Eilat) នៅខាងសមុទ្រក្រហម ។

ស្ថានភាពប្រតិបត្តិការបច្ចុប្បន្ននៃស្ថានីយប្រេងរបស់អ៊ីស្រាអែល សម្រាប់ឃ្លាំងប្រេងនៅ Ashkelon នៅជិត kahjsa វាជាស្ថានីយនាំចូលប្រេងដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល ដែលអាចគ្រប់គ្រងបានប្រហែល 180,000 ធុងក្នុងមួយថ្ងៃ ហើយត្រូវបានបិទភ្លាមៗ បន្ទាប់ពីក្រុមហាម៉ាសចាប់ផ្តើមវាយប្រហារអ៊ីស្រាអែល។

ឃ្លាំងប្រេង Eilat ស្ថិតនៅឆ្ងាយពីតំបន់កាហ្សា នេះ​បើ​តាម​ Kepler អ៊ីស្រាអែល​មិន​បាន​នាំ​ចូល​ប្រេង​ឆៅ​ណា​មួយ​តាម​រយៈ​ស្ថានីយ Eilat របស់​ខ្លួន​តាំង​ពី​ឆ្នាំ ២០២០។

ចំណែកឃ្លាំង​ប្រេង​នៅ​ទីក្រុង Haifa នៅតែ​បើក​ដដែល ជាមធ្យមមានប្រេងឆៅប្រហែល 40,000 បារ៉ែលហូរចូលឃ្លាំងនេះក្នុងមួយថ្ងៃ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម