វិបត្តិសេដ្ឋកិច្ច ! ហាងល្បីនៅអង់គ្លេស ត្រៀមកាត់បន្ថយបុគ្គលិកជាង ១ម៉ឺននាក់

សេដ្ឋកិច្ចថ្ងៃអង្គារ៍ ទី13 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 7:34 នាទី ល្ងាច

ពីទូរទស្សន៍ pptvhd36

ដោយ ម៉ារ៉ា៖

 

John Lewis Partners ដែលជាក្រុមហ៊ុនលក់រាយរបស់អង់គ្លេសចំណាស់ជាងគេ គ្រោងនឹងបញ្ឈប់បុគ្គលិកជាង 10,000 នាក់ បន្ទាប់ពីទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។

ថៅកែនៅហាងលក់រាយ John Lewis និងសង្វាក់ផ្សារទំនើប Waitrose គ្រោងនឹងបញ្ឈប់បុគ្គលិករហូតដល់ 11,000 នាក់ក្នុងរយៈពេល 5 ឆ្នាំខាងមុខ នេះវាអាចប៉ះពាល់ដល់បុគ្គលិកនៅការិយាល័យកណ្តាល ផ្សារទំនើប និងហាងទំនិញ។

ការបញ្ឈប់ការងារដែលបានគ្រោងទុកគឺជាផ្នែកមួយនៃគោលដៅរបស់ក្រុមហ៊ុនដើម្បីត្រឡប់ទៅរកលទ្ធផលវិជ្ជមាន បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រឈម​នឹង​បញ្ហា​នៃ​ការ​ឡើង​ថ្លៃ​ដូច​ជា​ប្រាក់​ឈ្នួល ខណៈ​ការ​លក់​មាន​ការ​ធ្លាក់​ចុះ។ ជាលទ្ធផល កាលពីឆ្នាំមុន ក្រុមហ៊ុនបានខាតបង់ចំនួន 230 លានផោន ។

សម្រាប់ John Lewis Partnership វាគឺជាក្រុមហ៊ុនលក់រាយដ៏ចំណាស់បំផុតមួយរបស់ប្រទេសអង់គ្លេស ត្រូវបានបង្កើតឡើងអស់រយៈពេល 159 ឆ្នាំ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំ បានជួបប្រទះការលំបាក ចំពេលមានការប្រកួតប្រជែងដ៏ខ្លាំងក្លា និងការចំណាយខ្ពស់នៃការផ្តល់សេវាអនឡាញ។

អ្នកគ្រប់គ្រងរំពឹងថា ការងើបឡើងវិញរបស់ក្រុមហ៊ុនអាចចំណាយពេល 2 ឆ្នាំ យូរជាងការគ្រោងទុក ហើយអាចពាក់ព័ន្ធនឹងការចំណាយកាន់តែច្រើន ដោយសារតែសម្ពាធពីអតិផរណា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម