សម្តេចធិបតី៖ «សុខចិត្តឲ្យគេហៅថា ជាជនផ្តាច់ការ ជាងជាងបោះបង់ចោលសន្តិភាព ដែលបានមកដ៏លំបាក! »

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី02 ខែធ្នូ ឆ្នាំ2023 ម៉ោង 6:17 នាទី ល្ងាច

 ដោយ សូរ្យសែង៖

សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «សុខចិត្តឲ្យគេហៅថា ជាជនផ្តាច់ការ ជាងជាងបោះបង់ចោលសន្តិភាព ដែលបានមកដ៏លំបាករបស់ប្រទេស» ។ សម្តេច​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ថាម​ពលអគ្គិសនីថា «នៅពេលយើងនិយាយអំពីការប្តេជ្ញាចិត្តរបស់យើង ដើម្បីការពារសន្តិភាព និងស្ថិរភាពនយោបាយ ក្រុមប្រឆាំងមួយចំនួនតែងរិះគន់យើងថាជាជនផ្តាច់ការ»។

«ប្រសិនបើការប្តេជ្ញាចិត្តរបស់ខ្ញុំក្នុងការថែរក្សាសន្តិភាព និងសន្តិសុខសម្រាប់ប្រជាជនរបស់ខ្ញុំ ត្រូវបានចោទប្រកាន់ថាជាជនផ្តាច់ការ ខ្ញុំ​សុខចិត្ត​ឲ្យហៅ​ចុះ ជាជាង​ត្រូវ​គេ​ចោទ​ថា​អសមត្ថភាព ហើយ​នាំ​ទៅ​រក​សង្គ្រាម​និង​ស្លាប់​»​។

«ខ្ញុំសប្បាយចិត្តនឹងទទួលយកវា ប្រសិនបើអ្នកដាក់ស្លាកខ្ញុំថាជាជនផ្តាច់ការ ព្រោះ​ខ្ញុំ​តាំង​ចិត្ត​រក្សា​សន្តិភាព កុំឲ្យមនុស្សស្លាប់ ហើយ​កុំ​បណ្តោយ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​សម័យ​កាល​ដែល​គ្មាន​សន្តិភាព​នោះ»។

សម្តេចបានទៀត​ថ្លែង​ថា៖ «ខ្ញុំ​មិន​ខ្វល់​ទេ ព្រោះ​សាធារណជន​បាន​ដឹង​រួច​ទៅហើយ ​អំពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី ហើយ​បាន​អះអាង​ថា មនុស្ស​រាប់​លាន​នាក់​បាន​រីករាយ​ក្នុង​ពិធីបុណ្យ​អុំទូក ហើយ​ពួកគេ​ពេញចិត្ត​នឹង​គោលនយោបាយ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ត» ។

មានជោគជ័យជាច្រើនពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា ប្រជាជន​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​ទាំង​នោះ។

សម្តេចនាយករដ្ឋមន្ត្រីបាន​លើកឡើងថា  រដ្ឋាភិបាល​នឹង​មិន​សម្រាក​ទេ ​នឹង​បន្ត​ធ្វើ​សកម្មភាព​ដោយ​ល្បឿន​លឿន​ក្នុងការដោះស្រាយ​បញ្ហា​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម