ឥណ្ឌាលេងមែនទែនហើយ ! ទិញសព្វាវុធពីអាមេរិកក្នុងទឹកប្រាក់ 4 ពាន់លានដុល្លារ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី04 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 5:23 នាទី ល្ងាច

ប្រភពពី khaosod

ដោយ ម៉ារ៉ាៈ

BBC រាយការណ៍នៅថ្ងៃទី ៣ ខែកុម្ភៈថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានតម្លៃជិត ៤ ពាន់លានដុល្លារទៅឱ្យឥណ្ឌា ។

ចំពោះសព្វាវុធនៅក្នុងកិច្ចព្រមព្រៀងទិញនេះ គ្របដណ្តប់លើយន្តហោះគ្មានមនុស្សបើកចំនួន ៣១គ្រឿង (Drone) ម៉ូដែល MQ-9 Reaper ដែលពីមុនត្រូវបានគេស្គាល់ថា Predator B, មីស៊ីល AGM-114 Hellfire, កាំជ្រួចអាកាស, កាំជ្រួចប្រឆាំងពាសដែកលើផ្ទៃ 170, កាំជ្រួចឡាស៊ែរ 310 គ្រាប់បែករំកិល និងឧបករណ៍ឈ្លបយកការណ៍ ។

កិច្ចព្រមព្រៀង​សព្វាវុធ​រវាង​អាមេរិក និង​ឥណ្ឌា​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពីនាយករដ្ឋមន្ត្រីឥណ្ឌា ណារេនដ្រា ម៉ូឌី (Narendra Modi) ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលខែមិថុនាឆ្នាំ 2023 ។

យ៉ាង​ណា​ក៏​ដោយ គណៈកម្មាធិការ​ព្រឹទ្ធសភា​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​ពិចារណា​នៅ​ខែ​ធ្នូ​ ឆ្នាំ២០២៣​ កំពុងរង់ចាំការស៊ើបអង្កេតលើការចោទប្រកាន់អំពីផែនការធ្វើឃាតសកម្មជន Sikh នៅសហរដ្ឋអាមេរិក និងអាចពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម