សន្លឹកអាត់ទាំងបួនស្ថិតក្នុងដៃលោក ហ្ស៊ី ជិនពីង ! តើអាត់ ៤ នេះមានអ្វីខ្លះ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី07 ខែធ្នូ ឆ្នាំ2023 ម៉ោង 5:08 នាទី ល្ងាច

ដោយ សូរ្យសែង៖

សង្គ្រាម​អ៊ុយក្រែន​កំពុង​ជាប់គាំង វាបង្ហាញពីភាពយឺតយ៉ាវនៅក្នុងទីតាំងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ។ សង្រ្គាមបច្ចេកវិទ្យាដែលជាវិធានការរារាំងរបស់អាមេរិកបានបរាជ័យ ក្នុងការទប់ស្កាត់ការអភិវឌ្ឍបន្ទះឈីបកម្រិតខ្ពស់ និងការពឹងផ្អែកលើសង្គ្រាមរបស់ប្រទេសចិនលើតំបន់ហ្គាហ្សាដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងនាមជាមេដឹកនាំពិតប្រាកដនៃភាគខាងត្បូង និង បំណងប្រាថ្នារបស់យោធាអាមេរិក គឺជៀសវាងការប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគនិរតី និងសមុទ្រចិនខាងត្បូង។ ទាំងនេះគឺជាសន្លឹកបៀដែលលោក ហ្ស៊ី ជិនពីង មាននៅក្នុងដៃ ដោយបង្ខំឱ្យ បៃដេន លេងល្បែងការទូតនៅឯកិច្ចប្រជុំកំពូលកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសាន់ហ្រ្វានស៊ីកាលស្កូ ។

សន្លឹកបៀទាំងបួននេះគឺ៖

ទីមួយ៖ការដួលរលំនៃការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី និងអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានទទួលស្គាល់ថា សង្រ្គាមនេះកំពុងធ្លាក់ចូល «Stasis» គឺជាការបរាជ័យនៃយុទ្ធសាស្ត្ររបស់អាមេរិក ហើយក៏ជាយុទ្ធសាស្ត្រដ៏មានអត្ថប្រយោជន៍របស់ចិន ក្នុងការនាំចេញទំនិញសំខាន់ៗរបស់ពួកគេទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើងទ្វេដងចាប់តាំងពីខែកុម្ភៈឆ្នាំ 2022 មក​។

ទីពីរ៖សង្រ្គាមបច្ចេកវិទ្យាដែលសហរដ្ឋអាមេរិកមានបំណងវាយប្រហារលើប្រទេសចិនគឺជាបរាជ័យ ។ នៅពេលដែលក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) របស់ចិនបានទិញបន្ទះឈីបដំណើរការល្បឿនលឿនរបស់ក្រុមហ៊ុន Huawei ជំនួស semiconductors ពី Nvidia និងក្រុមហ៊ុនផលិតអាមេរិកផ្សេងទៀត។

ទីបី៖ សង្រ្គាមនៅហ្គាហ្សា បង្កឡើងដោយក្រុមហាម៉ាស តាំងពីថ្ងៃទី ៧ ខែតុលា ផ្តល់ឱ្យចិននូវជម្រើសដោយសេរី​ ហើយបានបង្កើតវិធីមួយដើម្បីបង្ហាញខ្លួនឯងថា ជាមេដឹកនាំពិតប្រាកដនៃសកលលោកខាងត្បូង(Global South) ក្នុងការប្រឆាំងនឹងអ៊ីស្រាអែលសម្ព័ន្ធមិត្តរបស់អាមេរិក ។ ការនាំចេញរបស់ចិនទៅកាន់ពិភពមូស្លីមនៅពេលនេះ ខ្ពស់ជាងផលិតផលដែលបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ។

សន្លឹកបៀទីបួន៖ យោធាអាមេរិកចង់ជៀសវាងការប្រឈមមុខដាក់គ្នាជាមួយចិននៅប៉ាស៊ីហ្វិក ភាគពាយ័ព្យ និងនៅក្នុងដែនសមុទ្រចិនខាងត្បូង ជាមួយនឹងកាំជ្រួចពីដីដល់កប៉ាល់រាប់ពាន់គ្រាប់ និងយន្តហោះចម្បាំងជំនាន់ទីបួន និងទីប្រាំជិត ១.០០០ គ្រឿងច្រើនលើសលប់ ។

កង្វល់ធំមួយរបស់ភាគីអាមេរិក ក្នុងចំណោមនោះ មានឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន ដែលត្រូវបានរំពឹងថានឹងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ១.០០០ គ្រាប់នៅឆ្នាំ ២០៣០ ពីចំនួន ២២០ គ្រាប់ក្នុងឆ្នាំ ២០២០ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម