ថ្ងៃបញ្ចប់យុទ្ធនាការផ្សព្វផ្សាយទិវា ៩ធ្នូរបស់ ACU ជាមួយនឹង ១៤៧ គោលដៅ និងអ្នកចូលរួម ១៣.៨២៤ នាក់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី09 ខែធ្នូ ឆ្នាំ2023 ម៉ោង 8:05 នាទី ល្ងាច

Bong Rith 

ថ្ងៃនេះទី ៩ ខែធ្នូ ឆ្នាំ ២០២៣ ជាទិវាប្រឆាំងអំពើពុករលួយជាតិ-អន្តរជាតិ ហើយក៏ជាថ្ងៃបញ្ចប់ នៃយុទ្ធនាការផ្សពផ្សាយផងដែរ ។ ក្រុមការងាររបស់ ACU ៤ ក្រុម បានចុះទៅ ៤ គោលដៅ ១). វិទ្យាល័យវត្តកោះ ២). អនុវិទ្យាល័យអូរបែកក្អម ៣). សាលាវេសឡាញ សាខាសន្ធរម៉ុក និងផ្សារអូឡាំពិក ជាមួយនឹងការចូលរួមរាក់ទាក់ពីសំណាក់គ្រប់មជ្ឈដ្ឋាន ។

ការបើកយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលចាប់ផ្តើមពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០២៣ ដោយបែងចែកជា ៧ ក្រុម បានចុះទៅផ្សព្វផ្សាយនៅតាម អនុវិទ្យាល័យ វិទ្យាល័យ សាលាអន្តរជាតិ ផ្លូវសាធារណៈ ផ្សារ ក្រុមហ៊ុន មន្ត្រីរាជការ ក្នុងរាជធានី និងខេត្តចំនួន ៧ សរុប ១៤៧ គោលដៅ មានអ្នកចូលរួមចំនួន ១៣.៨២៤ នាក់ ហើយ ACU ក៏បានរៀបចំសហការជាមួយផលិតកម្មសាន់ដេ ប្រគំតន្រ្តីអបអរសាទរទិវាជាតិ-អន្តរជាតិប្រឆាំង​អំពើពុក​រលួយ ៩ ធ្នូ ធ្វើនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ នៅទីធ្លាកោះពេជ្រដែលទើបបញ្ចប់ថ្មីៗនេះ ។

យុទ្ធនាការផ្សព្វផ្សាយនេះ បានផ្តោតទៅលើខ្លឹមសារ ៖

១). អត្ថន័យ និងគោលបំណងនៃទិវា ៩ ធ្នូ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ

២). យន្តការដាក់ពាក្យប្តឹងមកកាន់ ACU

៣). បទបង្ហាញអំពីស្ថាប័នប្រឆាំងអំពើពុករលួយ

៤). យល់ដឹងបឋមលើមុខព្រួញយុទ្ធសាស្ត្រ ៣៖ អប់រំ បង្ការទប់ស្កាត់ និងបង្រ្កាបបញ្ជូនទៅតុលាការ

៥). សំណួរ-ចម្លើយសិស្ស ទទួលរង្វាន់

៦). ជូនវត្ថុអនុស្ថាវរីយរបស់ ACU មាន ប្រតិទិន ACU ២០២៤(ព្យួរ-បញ្ឈរលើតុ) សៀវភៅសរសេរ ASEAN-PAC ក្រមាមានសូបសញ្ញា ACU

៧). ចែកខិត្តប័ណ្ណ

៨). អមដោយ ក្រុមសម្តែងសៀក តន្ត្រី Small Band, Live Band កំដរ

ជាមួយនឹងការបញ្ចប់យុទ្ធនាការផ្សព្វផ្សាយនេះ ការទទួលចំណេះដឹងថ្មីដល់ សាធារណជន សិស្ស គណៈគ្រប់គ្រងសាលា អាជីវករ គណៈកម្មការផ្សារ មន្ត្រីរាជការ គណៈគ្រប់សាលាទាំងរដ្ឋ និង ឯកជន ថែមទាំងទទួលបានមកវិញនូវការ​សាទរ និងគាំទ្រ ឲ្យបន្តមានយុទ្ធនាការផ្សព្វផ្សាយទិវា ៩ ធ្នូនេះ នៅឆ្នាំក្រោយៗទៀត ៕

វិទ្យាល័យវត្តកោះ

អនុវិទ្យាល័យអូរបែកក្អម

 

សាលាវេសឡាញ

 

ផ្សារអូរឡាំពិក


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម