UN ប្រកាសឲ្យ «បុណ្យចូលឆ្នាំចិន» ជាថ្ងៃឈប់បែបថ្មី មិនកំណត់ថ្ងៃ

ចំណេះដឹងទូទៅថ្ងៃច័ន្ទុ ទី25 ខែធ្នូ ឆ្នាំ2023 ម៉ោង 7:06 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

បុណ្យចូលឆ្នាំចិនត្រូវបានចុះបញ្ជីជាផ្លូវការ ឲ្យជាថ្ងៃឈប់សម្រាកអណ្តែត មិនកំណត់ថ្ងៃ (Floating Holiday) របស់អង្គការសហប្រជាជាតិ (UN) ក្នុងប្រតិទិននៃកិច្ចប្រជុំ និងការជួបពិភាក្សាផ្សេងៗចាប់ពីឆ្នាំ ២០២៤ តទៅ ។

នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួថា មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចចិត្តមួយដោយទទួលស្គាល់ពីសារសំខាន់នៃពិធីបុណ្យចូលឆ្នាំចិន ដែលជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងប្រទេសសមាជិកអង្គការសហប្រជាជាតិ រួម​ជាមួយ​នឹង​ការ​អំពាវនាវទីភ្នាក់ងារ​នានា​របស់​អង្គការ​សហ​ប្រជាជាតិ​ឱ្យ​ចៀសវាង​ការ​ណាត់ប្រជុំ​ចំ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិនទៀតផង ។

ទស្សនៈនេះត្រូវបានអនុម័តដោយមិនមានការបោះឆ្នោត កាលពីថ្ងៃសុក្រ (ថ្ងៃទី ២២ ខែធ្នូ) ហើយនឹងត្រូវបានពិចារណានៅពេលពង្រាងប្រតិទិននៃសន្និសីទ និងការពិគ្រោះយោបល់របស់អង្គការសហប្រជាជាតិនាពេលអនាគ ត៕

ដោយ ទីភ្នាក់ងារព័ត៌មាន InfoQuest (២៤ ធ្នូ ២៣)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម