ឥណ្ឌាមានប្រជាជនច្រើនជាងគេលើពិភពលោក វ៉ាចិនហើយ !

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី31 ខែធ្នូ ឆ្នាំ2023 ម៉ោង 10:20 នាទី ព្រឹក

ដោយ ម៉ារ៉ា៖

សរុបហេតុការណ៍សំខាន់ៗដែលកើតឡើងនៅក្នុងឆ្នាំ ២០២៣ គឺគេចាប់អារម្មណ៍ទៅលើប្រជាជនឥណ្ឌាបានជែងប្រទេស​ចិន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក ។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី 20 ខែមេសា ឆ្នាំ ២០២៣ ឥណ្ឌាបានក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោក ដោយវ៉ាដាច់ប្រទេសចិន។ ចំនួនប្រជាជនគឺប្រមាណ 1,428,6 លាននាក់ បើប្រៀបធៀបទៅនឹងស្ថិតិប្រជាជនចិនដែលមានចំនួន 1,425,7 លាននាក់កាលពីពេលនោះ។

វិទ្យាស្ថានស្រាវជ្រាវ Pew បញ្ជាក់ថា ប្រជាជនឥណ្ឌាបានកើនឡើងជាង 1 ពាន់លាននាក់ចាប់តាំងពីឆ្នាំ 1950 ដែលជាឆ្នាំដែលអង្គការសហប្រជាជាតិ បានចាប់ផ្តើមរក្សាស្ថិតិអំពីចំនួនប្រជាជនពិភពលោក។ ទន្ទឹមនឹងនេះ ចំនួនប្រជាជន​ចិនធ្លាក់ចុះកាលពីឆ្នាំ 2022 ធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ 1960 មក។

នៅឆ្នាំ 2016 ទីក្រុងប៉េកាំងបានលុបចោលគោលនយោបាយ «កូនតែមួយ» ដែលបានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ 1980 ហើយបានចាប់ផ្តើមអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនរហូតដល់ 3 នាក់នៅឆ្នាំ 2021 ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម