មនុស្សគ្មានផ្ទះសម្បែងក្នុងសហរដ្ឋអាមេរិក កើនខ្ពស់ក្នុងប្រវត្តិសាស្ត្រ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី04 ខែមករា ឆ្នាំ2024 ម៉ោង 6:39 នាទី ល្ងាច

 

ដោយ ម៉ារ៉ា៖

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួឲ្យដឹងថា របាយការណ៍ពីនាយកដ្ឋានលំនៅដ្ឋាន និងអភិវឌ្ឍន៍ទីក្រុងរបស់សហរដ្ឋអាមេរិក កាល​ពី​ខែធ្នូ ឆ្នាំ ២០២៣ ត្រូវ​បាន​​បង្ហាញ​ថា ចំនួន​អ្នក​គ្មាន​ផ្ទះ​សម្បែង​នៅ​សហរដ្ឋ​អាមេរិក កើនឡើង 12% ឈានដល់កម្រិតខ្ពស់មួយក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ។

លទ្ធផលនៃការស្រាវជ្រាវរបស់នាយកដ្ឋាន បានរកឃើញចំនួនអ្នកគ្មានផ្ទះសម្បែងនៅទូទាំងសហរដ្ឋអាមេរិក ពីខែមករា ឆ្នាំ ២០២៣ មានប្រមាណ 653,000, នាក់ ច្រើនជាងឆ្នាំមុន 70,650 នាក់។

របាយការណ៍​បញ្ជាក់​ថា ជនជាតិ​អាមេរិកាំងកាត់​អាហ្វ្រិក​ មាន​ត្រឹមតែ ១៣% ​នៃ​ចំនួន​ប្រជាជន​អាមេរិកសរុប តែត្រឡប់ជាមានចំនួន 37% នៃចំនួនអ្នកគ្មានផ្ទះសម្បែងទាំងអស់ ។

ទន្ទឹមនឹងនេះ ជនជាតិអាមេរិកនិយាយភាសាអេស្ប៉ាញ បានជួបប្រទះនឹងការកើនឡើងដ៏ធំបំផុតនៃភាពគ្មានផ្ទះសម្បែង ។ ពួកគេមានចំនួន 28% នៃចំនួនអ្នកគ្មានផ្ទះសម្បែងសរុបក្នុងឆ្នាំ 2022-2023 រីឯភាពគ្មានផ្ទះសម្បែងក្នុងគ្រួសារបានកើនឡើង 16% ។

ការឡើងថ្លៃជួល និងការរាតត្បាតជំងឺរាតត្បាត COVID-19 គឺជាកត្តាចម្បងនៃវិបត្តិមនុស្សគ្មានផ្ទះសម្បែងនៅសហរដ្ឋអាមេរិក ៕

កន្លែងប្រមូលផ្តុំ កាលពីជំងឺកូវីដ-១៩ រាតត្បាត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម