នុះ! Microsoft បញ្ឈប់គាំទ្រ Windows 10 ហើយ ប៉ះពាល់ PC ២៤០ លានគ្រឿង

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែមករា ឆ្នាំ2024 ម៉ោង 6:48 នាទី ល្ងាច

 

  ដោយ សូរ្យរិទ្ធ៖  

គម្រោងរបស់ក្រុមហ៊ុន Microsoft Corp ក្នុងការបញ្ចប់ការគាំទ្រប្រព័ន្ធប្រតិបត្តិការ Windows 10 របស់ខ្លួន អាចបណ្តាលឱ្យកុំព្យូទ័រ (PC) ផ្ទាល់ខ្លួនប្រមាណ 240 លានគ្រឿង ដំណើរការមិនបាន ដែលអាចបន្ថែមកាកសំណល់ទៅកន្លែងចាក់សំរាមជាច្រើនទៀតផង ។ នេះបើយោងតាម ​​Canalys Research បានបង្ហាញថា កាកសំណល់អេឡិចត្រូ​និចពីកុំព្យូទ័រទាំងនេះអាចមានទម្ងន់ប្រហែល 480 លានគីឡូក្រាម ស្មើនឹង 320,000 គ្រឿង ។

ទោះបីជា PC ជាច្រើននឹងនៅតែប្រើបានបន្តជាច្រើនឆ្នាំទៀត បន្ទាប់ពីការបញ្ចប់នៃការគាំទ្រប្រព័ន្ធប្រតិបត្តិការក៏​ដោយ Canalys ព្រមានថា តម្រូវការសម្រាប់ឧបករណ៍ដែលគ្មានការអាប់ដេត (Update) សុវត្ថិភាពអាចមានកម្រិតទាប ។

ក្រុមហ៊ុន Microsoft បានប្រកាសថានឹងផ្តល់ការ Update សុវត្ថិភាពដល់ឧបករណ៍ Windows 10 រហូតដល់ខែតុលា ឆ្នាំ 2028 តែតម្លៃប្រចាំឆ្នាំមិនបានបង្ហាញនោះទេ ។

Canalys បញ្ជាក់ថា រចនាសម្ព័ន្ធតម្លៃសម្រាប់ការគាំទ្រ Windows 10 ដែលបានពង្រីកនោះ ធ្វើតាមនិន្នាការពីអតីត ដែលអាចនឹងកាន់តែមានប្រសិទ្ធភាពក្នុងការផ្លាស់ទីទៅកុំព្យូទ័រថ្មី ដោយការបង្កើនចំនួនកុំព្យូទ័រចាស់ៗដែលបញ្ចប់ដោយសំណល់អេតចាយ ។

ក្រុមហ៊ុន Microsoft មានបំណងបញ្ចប់ការគាំទ្រសម្រាប់ Windows 10 នៅខែតុលា ឆ្នាំ 2025 ជាមួយនឹងកំណែបន្ទាប់នៃប្រព័ន្ធប្រតិបត្តិការ ដែលរំពឹងថានឹងនាំយកបច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិតកម្រិតខ្ពស់ទៅកាន់កុំព្យូទ័រ ហើយវាអាចជួយជំរុញទីផ្សារកុំព្យូទ័រដែលនៅទ្រឹង។

ក្រុមហ៊ុន Microsoft មិនបានឆ្លើយតបភ្លាមៗ​ចំពោះសំណើសុំការអត្ថាធិប្បាយលើផលប៉ះពាល់បរិស្ថាននៃការលុបបំបាត់ឧបករណ៍ដែលមិនគាំទ្រ Windows 10 នោះទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម