សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀតជាមួយសហភាពអឺរ៉ុប

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែមករា ឆ្នាំ2024 ម៉ោង 5:40 នាទី ល្ងាច

ដោយ តារារិទ្ធ

នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះមរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀតជាមួយសហភាពអឺរ៉ុប។

សម្តេចបានបង្ហាញក្តីសង្ឃឹមនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ឌ្រីសម៉ាន់ អ៊ីហ្គ័រ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

ក្នុងជំនួបនេះ លោក ឌ្រីស ម៉ាន់អ៊ីហ្គ័រ បានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងសហភាពអឺរ៉ុបលើវិស័យជាច្រើន រួមមានជាអាទិ៍ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន ។

លោកក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់លោកនៅកម្ពុជា ក្នុងការជួយលើក កម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ដ៏មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជាជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតីបានសម្តែងការស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការផ្សេងៗបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម