ទូតថៃថ្មី បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុ ជា-ថៃ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែមករា ឆ្នាំ2024 ម៉ោង 2:55 នាទី ល្ងាច

 

តារារិទ្ធ៖

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក ឆឺតកៀត អាត់ថាកន(Cherdkiat  ATTHAKOR) ឯកអគ្គរាជទូតថៃថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោក ឆឺតកៀត អាត់ថាកន បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំនិងជិតស្និទ្ធបន្ថែមទៀត ។

ទនឹ្ទមនឹងនេះលោកឯកអគ្គរាជទូត បានបញ្ជាក់អំពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីទៅកាន់ប្រទេ ថៃនាពេលខាងមុខ ។

ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍ចំពោះវត្តមានរបស់លោក ឆឺតកៀត អាត់ថាកន និងសហការី និងបានអរគុណចំពោះការបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែល្អរឹងមាំ និងលូតលាស់បន្ថែមទៀត ។

សម្តេចធិបតីក៏បានលើកទ្បើងផងដែរអំពីវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការវិស័យសក្តានុពលជាច្រើនរួមមានជាអាទិ៍ វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាដើម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម