គួរយល់ដឹងពី AI ! វាមានគុណសម្បត្តិ ១០ និងគុណវិបត្តិ ១០

បច្ចេកវិទ្យាថ្ងៃពុធ ទី10 ខែមករា ឆ្នាំ2024 ម៉ោង 6:39 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

បច្ចេកវិទ្យា AI (Artificial Intelligent) ឬបញ្ញាសិប្បនិមិត្ត កាន់តែមានភាពល្បីល្បាញ និងច្បាស់ទៅៗ ទាំង Midjourney និង ChatGPT បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា AI អាចធ្វើរឿងជាច្រើនបានយ៉ាងល្អមិនគួរឱ្យជឿ រួមទាំងការប្រើប្រាស់ក្នុងការគូររូបភាព និងសរសេរកូដ ការវិភាគ សរសេរអត្ថបទ អានព័ត៌មាន ។ល។ ធ្វើឱ្យវាដើរតួនាទីកាន់តែធំនៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សសាមញ្ញ។ អញ្ចឹង​យើងមក​មើល​ AI ថា​តើ​មាន​គុណសម្បត្តិ​ និង​គុណវិបត្តិ​អ្វី​ខ្លះ​ ?

សូមស្គាល់ពាក្យពីរខាងក្រោមសិន៖

  1. Midjourney គឺជាមន្ទីរពិសោធន៍ស្រាវជ្រាវឯករាជ្យមួយដែលស្វែងរកមធ្យោបាយថ្មីនៃការគិត និងពង្រីកអំណាចនៃការស្រមើលស្រមៃនៃប្រភេទមនុស្ស។
  2. ChatGPT ជាកម្មវិធីជជែកកម្សាន្ត អាចផ្តល់ចម្លើយចំពោះសំណួរណាក៏បាន រួមទាំងការគណនាបរិមាណ និងបង្កើតកំណាព្យភ្លាមៗ ។

គុណសម្បត្តិ ១០ របស់ AI

  1. ដោះស្រាយបញ្ហាស្មុគស្មាញ
  2. ធ្វើការ 24 ម៉ោងក្នុងមួយថ្ងៃ
  3. កាត់បន្ថយកំហុសរបស់មនុស្ស
  4. បង្កើនប្រសិទ្ធភាពការងារ
  5. ពូកែជាមួយទិន្នន័យធំៗ
  6. ធ្វើឡើងវិញដោយស្វ័យប្រវត្តិ
  7. ធ្វើការសម្រេចចិត្តតាមរយៈទិន្នន័យ
  8. រៀនចេះយ៉ាងឆាប់រហ័ស
  9. ធ្វើការក្នុងស្ថានការណ៍គ្រោះថ្នាក់បាន
  10. ប្រសើរជាងមនុស្សតាមវិធីជាច្រើន

 

គុណវិបត្តិ ១០ របស់ AI

  1. តម្លៃដំឡើងខ្ពស់
  2. នៅខ្វះតម្លាភាព
  3. បង្កើនអត្រាគ្មានការងារធ្វើដល់មនុស្ស
  4. អាចបង្កការគំរាមកំហែងដល់មនុស្ស
  5. ព័ត៌មានសំខាន់ៗអាចនឹងលេចធ្លាយ
  6. ខ្វះការច្នៃប្រឌិត
  7. អាចនាំឱ្យមានការរើសអើង
  8. បង្កើតភាពខ្ជិលចំពោះមនុស្ស
  9. ភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធំៗ
  10. មានផលប៉ះពាល់ដល់បរិស្ថាន

សូមបញ្ជាក់ថា ក្នុងចំណុចនីមួយៗទាំង ២០ ខាងលើ វាមានអត្ថន័យពន្យល់លម្អិត ប៉ុន្តែដោយសារ វាវែងពេក ទើប Admin សុំសង្ខេបតែប៉ុណ្ណឹង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម