រាជរដ្ឋាភិបាលបន្តគោលការណ៍អនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី30 ខែមករា ឆ្នាំ2024 ម៉ោង 7:00 នាទី ល្ងាច

 

អត្ថបទ សូរ្យរិទ្ធ 

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បន្តគោលការណ៍អនុគ្រោះពន្ធបន្ថែមលើវិស័យកសិកម្ម នឹងបន្តធ្វើនោះ គឺ៖

១- រាជរដ្ឋាភិបាលបន្តមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម

២- ការលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ឆ្នាំ២០២៨

៣- ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារពីរឆ្នាំបន្តទៀត រហូតដល់ចុងឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី «បិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម