លោក សូរ្យរិទ្ធ បណ្ណាធិការគេហទំព័រ «មតិអ្នក» សូមលើកយកអត្ថបទមួយ ដែលកំពុងផ្ទុះនៅប្រទេសក្នុងថៃ ដែលកាសែតក្នុងស្រុកថៃឈ្មោះ mgronline ចេញផ្សាយនៅថ្ងៃទី ៥ ខែកុម្ភៈ មានចំណងជើងថា «លោក ភីថា ដែលជាប្រធានគណបក្សកាវក្លៃ ជាកូនអ្នកបម្រើខ្មែរនៅខេត្តបាត់ដំបង(ថៃហៅខេត្ត ផ្រះតៈបង) ? លើកយកមកឲ្យបងប្អូនខ្មែរបានជ្រាប និងពិចារណា ទៅលើរឿងប្រវត្តិសាស្ត្រ ក្នុងសម័យសៀម (ស្យាម) យកដីខ្មែរម៉ាប៉ែកពាយ័ព្យ ។ ថាតើហេតុអ្វី សុខៗ ភីថា ឬក្រុមគេលើកយករឿងប្រវត្តិសាស្ត្រមកនិយាយ?!?
យើងសូមបកប្រែខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
អត្ថបទបានសរសេរថា «ដោយសារលោក ភីថា លឹម ចារើនរ៉ាត់ ដែលជាប្រធានគណបក្សកាវក្លៃ បានបង្ហោះរូបអគារមួយ ដែលធ្លាប់ជាលំនៅរបស់លោកម្ចាស់ចៅពញា អាផៃភូបេស (ឈុំ អាផៃវង្ស) ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា ថាជាផ្ទះចំណាស់របស់លោកយាយរបស់គេ អាស្រ័យនៅទីនេះមួយរយឆ្នាំមុន ។
អគារនេះត្រូវបានសាងសង់ក្នុងរចនាប័ទ្មភូមិចម្លែក(បារ៉ូក) ហើយមានអគារមួយទៀតដែលមានស្ថាបត្យកម្មស្រដៀងគ្នានេះដែរនៅមន្ទីពេទ្យលោកម្ចាស់ចៅពញា អាផៃភូបេស ក្នុងខេត្តប្រាជិនបុរី សព្វថ្ងៃ ។
ដូច្នេះមានការកើតសង្ស័យថា តើលោក ភីថា ជាកូនចៅត្រកូល អាផៃវង្ស ឬទេ?ខ្ញុំបានសួរអ្នកស្គាល់គ្នាពីរនាក់ដែលកើតក្នុងត្រកូល អាផៃវង្ស។
អ្នកទីមួយនិយាយថា មិនមែនទេ! លោក ភីថា ពិតជាមិនមែនជាមនុស្សសែស្រឡាយក្នុងត្រកូលគ្រួសារ អាផៃវង្ស ទេ។ អ្នកទីពីរឆ្លើយថា ដូចជាមិនទំនង តាមដឹងលោក ភីថា មិនមែនជាសមាជិកគ្រួសារ អាផៃវង្ស ទាល់តែសោះ។ ចង់ដឹងថា លោកយាយរបស់ ភីថា មានឈ្មោះអ្វី ខ្ញុំនឹងទៅបើកសៀវភៅ ដើម្បីស្រាវជ្រាវ និងពិនិត្យម្តងទៀត ដើម្បីឲ្យប្រាកដ។
លោកម្ចាស់ចៅពញា អាផៃភូបេស អ្នកជាអ្នកគ្រប់គ្រងប្រទេស គ្រប់គ្រងក្រុងបាត់ដំបង នៅពេលដែលសៀម (ស្យាម) ប្រគល់ទឹកដីឱ្យបារាំងក្នុងរជ្ជកាលព្រះបាទរាមាទី៥ បារាំងបានចរចាឱ្យលោកម្ចាស់បន្តគ្រប់គ្រងខេត្តបាត់ដំបង ដើម្បីបង្កើតភាពរលូនក្នុងការគ្រប់គ្រងនៅពេលនោះ ។
លោកម្ចាស់ចៅពញា អាផៃភូបេស មិនប្រាថ្នាធ្វើជាអ្នកបម្រើទេ ព្រះអង្គមានភក្ដីភាពចំពោះរាជវង្សចក្រីដ៏ខ្ពង់ខ្ពស់ ។ គាត់បានសម្រេចចិត្តធ្វើអន្តោប្រវេសន៍ត្រឡប់ទៅដីថៃវិញ ដោយបដិសេធមិនបន្តធ្វើជាអភិបាលរបស់បារាំង គាត់បោះចោលទ្រព្យសម្បត្តិ អគាររបស់គាត់ផ្ទាល់ មកក្រោមព្រះបរមពោធិសម្ភារ រួមទាំងផ្ទះដែល ភីថា បង្ហោះថា ធ្លាប់ជាផ្ទះចំណាស់របស់លោកយាយរបស់គេផងដែរ ។
ភក្ដីភាពរបស់ចៅពញា អាផៃភូបេស និងមនុស្សក្នុងត្រកូល អាផៃវង្ស បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ មិនដែលមានការប្រព្រឹត្តណា ចង់ផ្តួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ដូចលោក ភីថា បានប្រព្រឹត្ត ហើយតុលាការធម្មនុញ្ញបានសម្រេចថា ជាការរំលោភលើមាត្រា ៤៩ នៃរដ្ឋធម្មនុញ្ញថៃ ។
ចរិតរបស់ ភីថាដូចនេះ វាជារឿងគួរឲ្យស្អប់ខ្ពើមសម្រាប់មនុស្សក្នុងគ្រួសារ អាផៃវង្ស ដែលមានសាច់ញាតិ ឬចរិតបែបនេះ ។
ត្រាខេត្តបាត់ដំបងនៃប្រទេសថៃក្នុងសម័យសង្គ្រាមលោកលើកទី២
វាអាចទៅរួចទេ ដែលជីដូនរបស់ ភីថា ជាអ្នកបម្រើខ្មែរ ឬជាទាសកររបស់ចៅពញាពីមុនមក? នេះជាសម្មតិកម្មទី ១ ដូច្នេះជីដូនរបស់ ភីថា លឹមចារើនរ៉ាត់ អាចនឹងធ្លាប់រស់នៅផ្ទះមួយខ្នងនេះក្នុងខេត្តបាត់ដំបង ។
នៅពេលដែលចៅពញា អាផៃភូបេស បានធ្វើអន្តោប្រវេសន៍ ហើយត្រឡប់ទៅតាំងទីលំនៅលើដីថៃនៅប្រាជីនបុរី វិមានរបស់គាត់ត្រូវបានបោះបង់ចោលមួយរយៈ គ្មានមនុស្សអាស្រ័យ ជីដូនរបស់ ភីថា អាចជាជនតែលតោល ដែលចូលទៅអាស្រ័យនៅក្នុងអគារនេះ។ នេះជាសម្មតិកម្មទី២៖ ជីដូនរបស់ ភីថា អាចជាជនជាតិខ្មែរដែលបានទៅរស់នៅក្នុងភូមិគ្រឹះដ៏ស្ងាត់ជ្រងំនេះ ។
ខេត្តបាត់ដំបងធ្លាប់បានត្រឡប់មកក្រោមការគ្រប់គ្រងរបស់ថៃ ក្នុងអំឡុងពេលសង្គ្រាមអាស៊ីបូព៌ា ដោយហៅថា ខេត្តភិបុលសង្ក្រាម ហើយធ្លាប់មានសមាជិកសភាថៃមកពីខេត្តនេះ គឺលោក ឆាវ៉ាលិត អាផៃវង្ស (Chawalit Aphawong)ប៉ុន្តែអគារលោកម្ចាស់ចៅពញា អាផៃភូបេស ក៏បានក្លាយជាការិយាល័យរដ្ឋាភិបាល មិនគួរមានអ្នករស់នៅអាស្រ័យនោះទេ លើកលែងតែជីដូនរបស់លោក ភីថា ជាអ្នកយាមនៅអគារនេះ។ ដូច្នេះសម្មតិកម្មទី៣ គឺថា ជីដូនរបស់ ភីថា ជាអ្នកយាមអគារខ្មែរ ។
តើការរៀបរាប់ខាងលើ ហើយសុខៗគេឆ្កឹះរឿងប្រវត្តិសាស្ត្ររបស់លោក ភីថា មកបែបនេះ តើវាមានន័យយ៉ាងដូចម្តេចទៅ មានបំណងអ្វីសម្រាប់អ្នកនយោបាយថៃម្នាក់នេះ ដែលកំពុងមានរឿងអាស្រូវត្រូវតុលាការទើបកាត់ទោសថ្មីៗនេះ ឬជារឿងកាច់កុងគ្នាឬយ៉ាងណា?!? សូមអ្នកប្រវត្តិសាស្ត្រខ្មែរ ជួយពន្យល់ និងពិចារណាតាមការគួរ ៕
អតីតរដ្ឋមន្ត្រី អតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន អតីតសមាជិកសភាខេត្តបាត់ដំបង
ទាំងអស់នេះគឺជាការព្យាយាមចូលរួមជាមួយ Pita Limjaroenrat - Pita Limjaroenrat ថាគាត់មិនបានអួតឬកុហកដោយវិធីណាមួយឡើយ។
P.S. សូមផ្ញើឈ្មោះលោកយាយ ទៅកាន់គ្រួសារអផៃវង្ស ដើម្បីពិនិត្យក្នុងសៀវភៅគ្រួសារ អាផៃវង្ស ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ។