សម្តេចធិបតីអរគុណថៃ ​ដែលធានា​ថា​មិន​អនុញ្ញាត​ឲ្យ​ក្រុមប្រឆាំង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ជិតខាង​

នយោបាយថ្ងៃសៅរ៍ ទី10 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 12:45 នាទី ល្ងាច

 

admin Bong Rith:

REUTERS ផ្សាយថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីថៃ ដែល​មិន​អនុញ្ញាត​ឱ្យ​ក្រុមប្រឆាំង​ប្រើប្រាស់​ប្រទេស​ថៃ ​ចូល​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​ប្រទេស ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សកម្មជន​ត្រូវ​បាន​ចាប់​ខ្លួន ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ថៃ​ចាប់​ឃុំ​ខ្លួន​សកម្មជន​ខ្មែរ​បី​នាក់ ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ថា​ជា​ជនភៀសខ្លួន ។

សម្តេចធិបតីមានសប្រសាសន៍ថា «សូមអរគុណចំពោះការគាំទ្រ និងចំពោះការមិនអនុញ្ញាតឱ្យទឹកដីថៃប្រើប្រាស់សម្រាប់សកម្មភាពជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជា នេះគឺជាការគោរពគ្នាទៅវិញទៅមក ហើយ​វា​ជា​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ»

នាយករដ្ឋមន្ត្រី​ថៃ លោក ទ្វីស៊ីន ​បាន​ធានា​ដល់​ភាគី​កម្ពុជា​ថា ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ធ្វើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ជិតខាង​ឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម