គ្រួសារត្រកូល ឈិនណាវ៉ាត់ ត្រៀមទទួលលោក «ថាក់ស៊ីន» ពីមន្ទីរពេទ្យប៉ូលិស

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី16 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:21 នាទី ល្ងាច

ដោយ សូរ្យសែង៖

«ផេតថងថាន ឬ អ៊ុងអ៊ីង» កូនស្រីរបស់លោក ថាក់ស៊ីន បានទម្លាយថា គ្រួសារ ស៊ីណាវ៉ាត្រា កំពុងរៀបចំទទួល លោក«ថាក់ស៊ីន» នៅឯផ្ទះច័ន្ទសង ដែលតាមការ​រំពឹង​ថា​ គាត់នឹង​ចេញ​ពី​មន្ទីរពេទ្យប៉ូលិស​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ប្រសិនបើ​គ្រូពេទ្យ​មិន​ពិនិត្យ​បន្ថែម​ទៀត ។

កាលពីព្រឹកម្សិលមិញ (15 កុម្ភៈ) នៅវិមានរដ្ឋាភិបាល លោកស្រី ផេតថងថាន ប្រធានគណបក្សភឿថៃ បានពិភាក្សា​អំពី​ការ​ត្រៀម​ស្វាគមន៍​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋមន្ត្រី ជាអ្នកទោសប្រុសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលីស ហើយនឹងទទួលការបន្ធូរបន្ថយនៅថ្ងៃទី១៨ ខែកុម្ភៈ ។

ឆ្លើយនឹងសំណួរអ្នកកាសែត លោកស្រី អ៊ុងអ៊ីង បានឆ្លើយថា គ្រួសារគាត់នឹងរង់ចាំទទួលនៅផ្ទះច័ន្ទសង ដោយមិនទាន់ដឹងថា កំណត់នៅពេលណា វាស្រេចទៅលើច្បាប់។

នៅពេលសួរថា តើលោក ថាក់ស៊ីន នឹងទទួលបានការបន្ធូរបន្ថយនៅថ្ងៃទី១៨ ឬ ២២ ខែកុម្ភៈ ដោយសារមានព័ត៌មានក្នុងរយៈពេលពីរថ្ងៃនេះ ? លោកស្រី ផេតថងថាន មានប្រសាសន៍ថា អ្វីក៏ដោយដែលគ្រូពេទ្យនិយាយ វានឹងក្លាយទៅជាដូចដើម។

នៅពេលសួរម្តងទៀត ប្រសិន​បើ​គ្រូពេទ្យ​មិន​ពិនិត្យ​បន្ថែម​ទេ តើ​គាត់​នឹង​ចេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ដែរ​ឬ​អត់?​ លោកស្រីឆ្លើយយ៉ាងខ្លីថា ៖ ចាស៎! ​ប្រហែល​ជា​អ៊ីចឹង!

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម